ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសG7មិនអាចលាក់បាំងភាពថមថយចុះរបស់ខ្លួនបានទេ
2024-06-25 10:19:01cri
Share with:

      កិច្ចប្រជុំកំពូលប្រទេសG7ឆ្នាំ២០២៤ដែលបានដំណើរការអស់រយៈពេលបីថ្ងៃបានបិទបញ្ចប់នៅប្រទេសអ៊ីតាលីនាពេលថ្មីៗនេះ។ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលនេះ ប្រទេសG7បានគូសបញ្ជាក់នូវ"សាមគ្គីភាពនិងឯកភាព"លើសពី១០ដង ប៉ុន្តែមិនបានឈានដល់សមិទ្ធផលជាក់ស្តែងនោះទេ។ ស្របពេលដែលកិច្ចប្រជុំកំពូលនេះបានបើកធ្វើ  សកម្មភាពតវ៉ាជាច្រើនក៏បានធ្វើឡើងនៅតំបន់ជុំវិញកន្លែងប្រជុំផងដែរ។  "ក្លឹបក្រុមសម្ព័ន្ធតូច"ដែលមិនអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមជាសកលកំពុងត្រូវចោទជាមន្ទិលសង្ស័យកាន់តែច្រើនឡើងៗ។ កាសែតBerlin Morning Postរបស់អាល្លឺម៉ង់បានថ្លែងថា  ថ្ងៃនៃប្រទេសមហាអំណាចចាស់ជិតដល់ទីបញ្ចប់ហើយ។ រីឯកាសែតPoliticoរបស់អាមេរិកបាននិយាយត្រង់ៗថា  កិច្ចប្រជុំកំពូលនេះ  មើលទៅហាក់ដូចជា"អាហាររាត្រីចុងក្រោយ"ដែលជាការជួបជុំគ្នារវាងមេដឹកនាំ"អន់បំផុត"នៃប្រទេសG7ក្នុងរយៈពេលជាច្រើនឆ្នាំមក។

      ហេតុអ្វីបានជាកិច្ចប្រជុំកំពូលនៃប្រទេសG7ដែលធ្លាប់មានភាពរុងរឿងបានបញ្ចប់ដោយមានភាពងងឹកអាប់អួបែបនេះ?

      ជាដំបូង  មេដឹកនាំភាគច្រើនរបស់រដ្ឋសមាជិកនៃប្រទេសG7សុទ្ធតែធ្លាក់ក្នុងភាពជាប់គាំងខាងនយោបាយក្នុងកម្រិតផ្សេងៗពីគ្នា៖ បក្សកាន់អំណាចរបស់ប្រទេសទាំងពីរបារាំងនិងអាល្លឺម៉ង់បានទទួលបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុបនាពេលកន្លងទៅ  បក្សកាន់អំណាចដែលដឹកនាំដោយនាយករដ្ឋមន្ត្រីអង់គ្លេសប្រហែលមិនអាចរក្សាបានថានៈក្នុងការបោះឆ្នោតសកលនាពេលខាងមុខ   អាត្រាគាំទ្រគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនបានបំបែកកំណត់ត្រាទាបថ្មីជាម្តងទៀត  អាមេរិកក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះដែរ  ប៉ុន្តែអាត្រាគាំទ្ររបស់លោកBidenបានធ្លាក់ចុះជាបន្តបន្ទាប់។ ឥស្សរជនវិភាគបានចង្អុលបង្ហាញយ៉ាងមុតៗភាពជាប់គាំងដែលប្រទេសG7កំពុងប្រឈមមុខថា   "ប្រសិនបើអ្នកមិនមានកិត្យានុភាពនៅក្នុងស្រុក  តើម្ដេចនឹងអាចមានកិត្យានុភាពនៅលើឆាកពិភពលោកបានទៅ?" 

      ទីពីរ  ការបង្កើតឡើងរបស់ប្រទេសG7ដើមឡើយ គឺដើម្បីរួមគ្នាដោះស្រាយវិបត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុពិភពលោក និងធ្វើកិច្ចសម្របសម្រួលចំពោះគោលនយោបាយសេដ្ឋកិច្ច។  ប៉ុន្តែ នៅពេលដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការសាកល្បងដ៏ធ្ងន់ធ្ងរម្តងទៀត  ប្រទេសG7ដែលដឹកនាំដោយអាមេរិកគ្មានដំណោះស្រាយអ្វីទាល់តែសោះលើប្រធានបទសកលសំខាន់ៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ  ផ្ទុយទៅវិញ វាបានបង្កការបដិបក្ខគ្នាជាក្រុម និងបង្កើតការបំបែកបំបាក់និងភាពចលាចលជាបន្តបន្ទាប់  ដែលបានបណ្តាលឱ្យកម្លាំងឥទ្ធិពលនិងទំនុកចិត្តសាធារណៈអន្តរជាតិរបស់ខ្លួន ធ្លាក់ចុះយ៉ាងខ្លាំង។ កិច្ចប្រជុំកំពូលនៃប្រទេសG7បានប្រែពីកន្លែងសម្រាប់ពិគ្រោះពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចពិភពលោកទៅជាវេទិកាមួយដែលជាប់ពាកក់ព័ន្ធនឹងនយោបាយនិងសម្រាប់ធ្វើបដិបក្ខគ្នាជាក្រុម។

       ជាពិសេស  ក្នុងរបៀបវារៈនៅថ្ងៃចុងក្រោយ   កិច្ចប្រជុំកំពូលនៃប្រទេសG7បានឃោសនាបំប៉ោងលើបញ្ហាពាក់ព័ន្ធចិនម្តងទៀត  ពិគ្រោះពិភាក្សាស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់តាមតែទំនើងចិត្ត ហើយនិយាយផ្តេសផ្តាសចំពោះបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន។លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងយ៉ាងច្បាស់ថា   ប្រទេសG7មិនអាចតំណាងឱ្យសហគមន៍អន្តរជាតិបានទេ។ ប្រទេសទាំងប្រាំពីរមានចំនួនប្រជាជនត្រឹមតែ១០ភាគរយនៃពិភពលោកទាំងមូល  ហើយសមាមាត្រក្នុងសេដ្ឋកិច្ចពិ ភពលោកកំពុងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ នាពេលបច្ចុប្បន្ន  ប្រទេសG7បានប្រាស់ចាកពីការសម្របសម្រួលនិងលំនឹងបរិយាកាសសេដ្ឋកិច្ចអន្តរជាតិ ដែលជាគោលបំណងដំបូងរបស់ខ្លួនរួមទៅហើយ  ហើយបានក្លាយជាឧបករណ៍នយោបាយសម្រាប់រក្សាអនុត្តរភាពរបស់អាមេរិកនិងលោកខាងលិច  ដែលបានតម្កល់អ្វីដែលហៅថា"បទប្បញ្ញាត្កិគ្រួសារ"នៅលើកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ  បានលែងមានលក្ខណៈតំណាងសកលនិងទំនុកចិត្តសាធារណៈអន្តរជាតិទៀតហើយ។

      ប្រទេសG7ធ្លាប់តំណាងឱ្យសមត្ថភាពផលិតកម្មឧស្សាហកម្មជឿនលឿនបំផុតនិងខ្លាំងបំផុតរបស់ពិភពលោក   ប៉ុន្តែស្របពេលដែលកម្លាំងជាតិចម្រុះ លោកខាងលិចកាន់តែខ្លាំងឡើងនិងលោកខាងលិចកាន់តែធ្លាក់ចុះ  នាពេលបច្ចុប្បន្ន  អ្វីដែលហៅថាប្រទេសឧស្សាហកម្មធំៗចំនួន៧ លែងសក្ត៍សមនឹងពួកគេទៀតហើយ។  ប៉ុន្តែ  ប្រទេសដែលកំពុងមានភាពថមថយចុះទាំងនេះនៅតែមិនចង់ប្រឈមមុខនឹងការពិត  ហើយចង់បន្តគ្រប់គ្រងពិភពលោក និងចង់បន្តចេញបញ្ជា រហូតដល់បំពានលើប្រទេសផ្សេងទៀត  នៅទីចុងបំផុត គឺមិនអាចសម្រេចបាននូវគោលបំណង និងទទួលបរាជ័យ។ ប្រទេសG7 ហាក់ដូចជាមេដឹកនាំរបស់ខ្លួនដែលកំពុងធ្លាក់ក្នុងសភាពជាប់គាំងនយោបាយយ៉ាងជ្រៅនោះ  មិនអាចលាក់បាំងភាពថមថយចុះរបស់ខ្លួនបានទេ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស