ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ជួបពិភាក្សាការងារជាមួយលោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ
2024-06-25 10:54:17cri
Share with:

      ល្ងាចថ្ងៃទី ២៤ ខែមិថុនា នៅវិមានសភាប្រជាជនក្រុងប៉េកាំង  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Andrzej Duda   ប្រធានាធិបតីប៉ូឡូញដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

       លោក Xi Jinping បានថ្លែងថា ភាគីចិនមានឆន្ទៈរួមជាមួយភាគីប៉ូឡូញ ប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត បន្តវេនមិត្តភាពប្រពៃណី ជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យអភិវឌ្ឍដល់កម្រិតកាន់តែខ្ពស់ ដើម្បីបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនចំពោះពិភពលោកដែលកំពុងមានការប្រែប្រួលខាងនិម្មាបនកម្មនិងមានភាពរង្គោះរង្គើ ។  ចិនមានឆន្ទៈរួមជាមួយប្រទេសប៉ូឡូញនិងប្រទេសនានា  ជំរុញឱ្យយន្តការសហប្រតិបត្តិការចិន-ប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ឱ្យអភិវឌ្ឍជានិរន្តរភាពដើម្បីជំរុញទំនាក់ទំនងចិន-អឺរ៉ុបឱ្យរីកចម្រើនយ៉ាងល្អប្រសើរ។

      ជាការឆ្លើយតប   លោក Andrzej Duda  បានថ្លែងថា ប៉ូឡូញមានឆន្ទៈបន្តធ្វើកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ជាមួយចិន បង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើមឱ្យកាន់តែស៊ីជម្រៅ ។ ប៉ូឡូញមានឆន្ទៈរួមជាមួយចិនដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យរីកចម្រើនថែមទៀត ដើម្បីរួមចំណែកដ៏វិជ្ជមានក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៃពិភពលោក។ ប៉ូឡូញមានឆន្ទៈដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតជាមួយប្រទេសចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស