ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ding Xuexiang ទទួលជួបជាមួយអ្នកជំនាញបរទេសដែលបានទទួលពានរង្វាន់សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិរបស់ចិន
2024-06-25 15:35:21cri
Share with:

នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា លោក Ding Xuexiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីយស្តចិននិងជាឧបនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានទទួលជួបអ្នកជំនាញបរទេសដែលបានទទួលពានរង្វាន់សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ ២០២៣ នៃសាធារណរដ្ឋប្រជាមានិតចិននៅមហាវិមានប្រជាជននិងប្រគល់មេដាយជូនអ្នកជំនាញបរទេស ។

តាងនាមឱ្យរដ្ឋាភិបាលចិន លោក Ding Xuexiang បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះអ្នកជំនាញបរទេសដែលបានទទួលពានរង្វាន់និងបានថ្លែងអំណរគុណដល់ពួកគេដែលបានរួមចំណែកជាវិជ្ជមានក្នុងរយៈពេលជាយូរកន្លងមកចំពោះការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការកសាងទំនើបកម្មរបស់ប្រទេសចិន លោកសង្ឃឹមថា អ្នកជំនាញទាំងឡាយនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងចិននិងបរទេសដើម្បីជំរុញការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃយុគសម័យ ដើម្បីឱ្យសមិទ្ធផលនៃការច្នៃប្រឌិតថ្មីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសនានា ។

គួរបញ្ជាក់ថា អ្នកជំនាញបរទេសចំនួន ១០ រូបបានទទួលពានរង្វាន់សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ ២០២៣ របស់ប្រទេសចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស