ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកសារព័ត៌មានមកពីប្រទេសចំនួន ១៦ ទៅយកបទសម្ភាសន៍នៅភូមិភាគស្វយ័តស៊ីនជាំងដើម្បីដកបទពិសោធពីស៊ីជាំងដ៏ពិតប្រាកដ
2024-06-25 14:48:16cri
Share with:

      ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា  អ្នកសារព័ត៌មានមកពីប្រទេសចំនួន ‌១៦ ដូជាស្វ៊ីស កាណាដា ស៊ុយអែត និងថៃជាដើមបានធ្វើដំណើទៅកាន់ក្រុង Wulumuqi មណ្ឌលស្វយ័ត Hasake Yili និងតំបន់ Akesu ជាដើមនៃភូមិភាគស្វយ័ត ស៊ីនជាំងដើម្បីយកបទសម្ភាសន៍ដោយស៊ីជម្រៅ។ ពួកគេបានផ្លាស់ប្តូរដោយផ្ទាល់ ជាមួយប្រជាជនគ្រប់ជនជាតិនៅទីនោះ ដើម្បីស្វែងយល់ដោយសត្យានុម័តនិងគ្រប់ជ្រុងជ្រោយនូវសភាពការណ៍ទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់ស៊ីនជំាង។ ក្រោយពីការធ្វើទស្សនកិច្ចនិងយកបទសម្ភាសន៍ អ្នកសាព័ត៌មានទាំងឡាយ បាននាំគ្នាថ្លែងថា នៅតំបន់ស៊ីនជាំង សេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងលឿន សង្គម មាន សុខដុមរមនានិងស្ថិរភាព វប្បធម៌មានភាពរុងរឿងនិងចម្រុះបែប ប្រជាជនរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខសាន្ត។

      ក្នុងឋានៈជាតំបន់សំខាន់មួយតាមផ្លូវសូត្រ ភូមិភាគស្វយ័តស៊ីនជាំងបានខិតខំកសាងតំបន់ស្នូលនៃខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ អ្នកសារព័ត៌មាននៃប្រទេសជាច្រើនបានចាប់អារម្មណ៍ពីភាពរស់រវើកនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ សេដ្ឋកិច្ចស៊ីនជាំង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស