ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនដាស់តឿនដល់ហ្វីលីពីនឱ្យបញ្ឈប់ការរំលោភសិទ្ធិ និងបង្ករឿង ក៏ដូចជាបញ្ឈប់ការបំភាន់សហគមន៍អន្តរជាតិ
2024-06-25 10:49:27cri
Share with:

    ថ្ងៃទី២៤ ខែមិថុនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើ សន្និសីទសារព័ត៌មានជាប្រចាំ  មានអ្នកសារព័ត៌មានបានសួរសំណួរអំពីបញ្ហាវិវាទសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងហ្វីលីពីននាពេលថ្មីៗកន្លងទៅនេះ។

    លោកស្រី Mao Ning បានឆ្លើយតបថា ភាពខុសនិងត្រូវនៃជម្លោះដែនសមុទ្ររវាងចិននិងហ្វីលីពីន គឺច្បាស់លាស់ណាស់ ហើយចិនបានជម្រាបអំពីស្ថានភាព និងជំហរដ៏ម៉ឺងម៉ាត់របស់ចិនជាច្រើនដងមកហើយ។ ប្រសិនបើហ្វីលីពីនពិតជាមានឆន្ទៈក្នុងការធ្វើសកម្មភាពស្របតាមច្បាប់អន្តរជាតិមែន ជាដំបូង ហ្វីលីពីនគួរតែគោរពតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញាដូចជា «សន្ធិសញ្ញាសន្តិភាពអេស្ប៉ាញ-អាមេរិក»ឆ្នាំ ១៨៩៨ និងគោរព«សេចក្តីប្រកាសប្រតិបត្តិនៃបញ្ហាភាគីសមុទ្រចិនខាងត្បូង»។ ប្រទេសចិនដាស់តឿនដល់ហ្វីលីពីនឱ្យបញ្ឈប់ការរំលោភសិទ្ធិ និងបង្ករឿង ក៏ដូចជាបញ្ឈប់ការបំភាន់សហគមន៍អន្តរជាតិ៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស