ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្មាំសមុទ្រចិនបណ្តេញនាវាជប៉ុនដែលបំពានចូលដែនសមុទ្រជុំវិញកោះDiaoyu របស់ចិនដោយខុសច្បាប់
2024-06-25 11:17:48cri
Share with:

       លោក GanYu  អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា ពីថ្ងៃទី ២០ ខែមិថុនាដល់ថ្ងៃទី ២៤ ខែមិថុនា ទូកនេសាទ ៤ គ្រឿងនិងនាវាយាមល្បាតប៉ុន្មានគ្រឿងរបស់ជប៉ុនបានបរចូលដែនសមុទ្រជុំវិញកោះDiaoyu ដែលជាដែនសមុទ្ររបស់ប្រទេសចិនដោយខុសច្បាប់  នាវាឆ្មាំសមុទ្រចិនបានបណ្តេញនាវាទាំងនេះដោយតាមច្បាប់បន្ទាប់ពីបានចាត់វិធានការគ្រប់គ្រងដ៏ចាំបាច់និងព្រមានឱ្យចាកចេញ។ កោះDiaoyu និងកោះឧបសម្ព័ន្ធជាទឹកដីចិន នាវាឆ្មាំសមុទ្រចិនធ្វើសកម្មភាពអនុវត្តច្បាប់ដើម្បីការពារអធិបតេយ្យភាពទឹកដីលើដែនសមុទ្ររបស់ចិន។ ចិនដាស់តឿនជប៉ុនឱ្យបញ្ឈប់ភ្លាមនូវរាល់សកម្មភាពខុសច្បាប់នៅលំហសមុទ្រនេះ និងធានាកុំឱ្យកើតមានករណីបែបនេះទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស