ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីPeng Liyuanរួមជាមួយលោកស្រីAgataភរិយាប្រធានាធិបតីប៉ូឡូញ ទស្សនាសាលមហោស្រពជាតិចិន
2024-06-25 11:24:11cri
Share with:

រសៀលថ្ងៃទី២៤ខែមិថុនា លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិនបានរួមជាមួយលោកស្រី Agata ភរិយាប្រធានាធិបតីប៉ូឡូញដែលអមដំណើរលោកប្រធានាធិបតីប៉ូឡូញ Duda អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនទៅទស្សនាសាលមហោស្រពជាតិចិន។


ភរិយានៃប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញទស្សនាសំណងនិងបរិក្ខារនៃសាលមហោស្រពជាតិចិន ព្រមទាំងទស្សនាការតាំងពិព័រណ៍ពិសេសអំពីស្នាដៃសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបីYanjing៨ប្រភេទនៃក្រុងប៉េកាំង។លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសយើងទាំងពីរចិននិងប៉ូឡូញសុទ្ធតែមានប្រពៃណីនិងប្រវត្តិសាស្ត្រដ៏យូរអង្វែងនិងវប្បធម៌ដ៏ជ្រាលជ្រៅ។ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូររវាងប្រជាជនចិននិងប្រជាជនប៉ូឡូញមានភាពកាន់តែរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ។ខ្ញុំជឿជាក់ថា ស្របនឹងការផ្លាស់ប្តូរខាងវប្បធម៌និងការរៀនសូត្រពីគ្នារវាងប្រទេសចិននិងប៉ូឡូញកាន់តែច្រើនឡើងៗ នោះការយល់ដឹងពីគ្នានិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក៏នឹងកាន់តែស៊ីជម្រៅថែមមួយកម្រិតផងដែរ។


លោកស្រី Peng Liyuan បានអញ្ជើញលោកស្រី Agata ចូលរួមទស្សនាការសម្តែងសិល្បៈ ដូចជាតន្ត្រីប្រជាប្រិយចិននិងការប្រគំបទចម្រៀងចិននិងប៉ូឡូញដោយព្យាណូជាដើម។លោកស្រី Agata បានសូមថ្លែងអំណរគុណចំពោះលោកស្រី Peng Liyuan ដែលបានទទួលស្វាគមន៍លោកស្រីយ៉ាងរាក់ទាក់កក់ក្តៅនិងប្រកបដោយមេត្រីភាព លោកស្រីក៏វាយតម្លៃខ្ពស់ចំពោះការសម្តែងសិល្បៈដ៏អស្ចារ្យរបស់សិល្បករចិនផងដែរ។លោកស្រីបានបន្តថា វប្បធម៌ប្រពៃណីចិនមានភាពទូលំទូលាយនិងជ្រាលជ្រៅ ដែលបានធ្វើឱ្យលោកស្រីមានចំណាប់អារម្មណ៍ដ៏ល្អប្រសើរនិងជ្រាលជ្រៅ។លោកស្រីសង្ឃឹមថា ភាគីទាំងពីរប៉ូឡូញនិងចិននឹងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត ក៏ដូចជាបង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរដោយឥតឈប់ឈរ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស