ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping​តាងនាមឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិន​ក្រុមប្រឹក្សាកិច្ចការ រដ្ឋចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិនផ្ញើលិខិតអបអរសាទរចំពោះការដែលបេសកកម្មរុករកភពព្រះចន្ទនៃយានអវកាសChang’e-6ទទួលបានជោគជ័យដោយគាប់ប្រសើរ
2024-06-25 16:18:34cri
Share with:

នៅវេលាម៉ោង១៤និង៧នាទីនៃថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤យានត្រឡប់មក

វិញនៃយានអវកាសChange-6ដែលដឹកសំណាកដីនៃផ្ទៃខាងក្រោយភពព្រះចន្ទបានចុះចតដោយសុវត្ថភាពនៅទីតាំងគ្រោងទុកនៃស្រុកSiwangziភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុងប្រទេសចិន។


លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរក្នុងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងគណៈកម្មាធិការយោធាមជ្ឈិមចិន ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងការសួរសុខទុក្ខយ៉ាងស្មោះចំពោះបញ្ជាការដ្ឋាននៃបេសកកម្មរុករកភពព្រះចន្ទChange-6ព្រមទាំងសមមិត្តទាំងឡាយដែលបានចូលរួមបេសកកម្មលើកនេះ។


លោក Xi Jinping បានថ្លែងក្នុងលិខិតថា យានអវកាសChange-6សម្រេចបាននូវបេសកកម្មប្រមូលបយកសំណាកដីនៃផ្ទៃខាងក្រោយភពព្រះចន្ទត្រឡប់មកផែនដីវិញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ជាសមិទ្ធផលមានលក្ខណៈជានិមិត្តសញ្ញាមួយទៀតរបស់ប្រទេសចិនក្នុងការកសាងប្រទេសខ្លាំងក្លាខាងអវកាសនិងបច្ចេកវិទ្យា។លោកបានគូសបញ្ជាក់ថា សង្ឃឹមថា អ្នកវិទ្យាទាំងឡាយនឹងធ្វើការសិក្សាស្រាវជ្រាវខាងបច្ចេកទេសយ៉ាងម៉ត់ចត់ចំពោះសំណាកដីនៃផ្ទែខាងក្រោយភពព្រះចន្ទ បន្តអនុវត្តឱ្យបានល្អនូវវិស្វកម្មស្ទង់រុករកក្នុងទីអវកាសសំខាន់ៗ ក្នុងនោះបូករួមទាំងការរុករកនៅលំហអវកាសជ្រៅជាដើម បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើរឆ្ពោះទៅកាន់គោលដៅដែលសម្រេចការកសាងប្រទេសខ្លាំងក្លាខាងអវកាសយ៉ាងក្លាហាននិងយ៉ាងម៉ឺងម៉ាត់ បង្កើតស្នាដៃថ្មីៗថែមទៀត ដើម្បីរុករកអាថ៌កំបាំងនៃចក្រវាល និងបង្កើនសុខុមាលភាពមនុស្សជាតិ ក៏ដូចជារួមចំណែកថ្មីក្នុងការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏មហិមាដែលសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យនៃប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស