ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនប្រគល់រង្វាន់ដល់ម្ចាស់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិកំពូល ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2024-06-25 10:40:09cri
Share with:

      ថ្ងៃទី ២៤ ខែមិថុនាសន្និបាតស្តីពីបច្ចេកវិទ្យាទូទាំងប្រទេសចិន សន្និបាតស្តីពីការប្រគល់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិ និងសន្និបាតស្តីពីបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននិងបណ្ឌិត្យសភាវិស្វកម្ម ចិនបានបើកធ្វើនៅក្រុង ប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញប្រគល់រង្វាន់ដល់ម្ចាស់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិកំពូល ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

      លោកបានថ្លែងថា សន្និបាតលើកនេះគឺជាសន្និបាតស្តីពីបច្ចេកវិទ្យាដ៏ឱឡារិកមួយលើកដែលបើកធ្វើក្នុងដំណាក់កាលគន្លឹះនៃការជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ ឥឡូវនេះឃ្លាតពីការសម្រេចបាននូវគោលដៅកសាងប្រទេសខ្លាំងក្លាខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅសល់តែ ១១ ឆ្នាំប៉ុណ្ណោះ យើងគួរដើរមួយជំហានៗដ៏រឹងមាំដើម្បីប្រែក្លាយគោដៅយុទ្ធសាស្រ្តនេះឱ្យទៅជាការពិត។ លោកបានផ្តល់អនុសាសន៍ ៥ ចំណុច៖ ទីមួយ ដើរតួនាទីនៃឧត្តមភាពផ្នែកប្រព័ន្ធជាតិបែបថ្មី ពន្លឿនការជំរុញភាពឯករាជ្យម្ចាស់ការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ទីពីរ ជំរុញយ៉ាងប្រាកដប្រជានូវការរួមបញ្ចូលគ្នាដោយស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។ ទីបី ធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធនិងយន្តការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីបំផុសដោយពេញលេញនូវថាមពលរស់រវើកនៃការច្នៃប្រឌិតថ្មីនិងការបង្កើតថ្មី។ ទីបួន ជំរុញជាឯកភាពនូវការអភិវឌ្ឍបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្សផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីបង្កើតជាឧត្តមភាពក្នុងការប្រកួតប្រជែងផ្នែកធនធានមនុស្ស។ ទីប្រាំ អនុវត្តដោយស៊ីជម្រៅនូវទស្សនៈកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ដើម្បីជំរុញការបើកទូលាយនិងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស