ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និបាតស្តីពីបច្ចេកវិទ្យាទូទាំងប្រទេសចិន សន្និបាតស្តីពីការប្រគល់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិ និងសន្និបាតស្តីពីបណ្ឌិត្យសភាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិននិងបណ្ឌិតសភាវិស្វកម្មចិនបានបើកធ្វើនៅក្រុងប៉េកាំង លោកXiJinpingអញ្ជើញប្រគល់រង្វាន់ដល់ម្ចាស់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិកំពូល ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2024-06-24 11:27:12cri
Share with:

    ថ្ងៃទី២៤ ខែមិថុនា សន្និបាតស្តីពីបច្ចេកវិទ្យាទូទាំងប្រទេសចិន សន្និបាតស្តីពីការប្រគល់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិ និងសន្និបាតស្តីពីបណ្ឌិត្យសភាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិននិងបណ្ឌិតសភាវិស្វកម្មចិនបានបើកធ្វើនៅក្រុងប៉េកាំង លោកXiJinpingអញ្ជើញប្រគល់រង្វាន់ដល់ម្ចាស់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិកំពូល ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោកបានសង្កត់ធ្ងន់ថាបច្ចេកវិទ្យារីកចម្រើននឹងធ្វើឱ្យប្រជាជាតិរីកចម្រើន  បច្ចេកវិទ្យាខ្លាំងក្លានឹងធ្វើឱ្យប្រទេសជាតិខ្លាំងក្លា។ការធ្វើទំនើបកម្មតាមបែបផែនចិនត្រូវមានការគាំទ្រពីការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យា ហើយការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវពឹងផ្អែកលើការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាដើម្បីពូនជ្រំកម្លាំងចលករថ្មី។

លោកបានគូសបញ្ជាក់ទៀតថា ត្រូវជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនូវការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធយន្តការផ្នែកបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ គម្រោងផែនការសម្រាប់ការកសាងវេទិកានវានុវត្តន៍ផ្សេងៗ និងពង្រឹងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព។ត្រូវធ្វើឱ្យកំណែទម្រង់ប្រព័ន្ធនិងយន្តការបក្សីគ្នារវាងធនធានមនុស្សផ្នែកបច្ចេកវិទ្យានិងការអប់រំឱ្យកាន់តែស៊ីជម្រៅ ធ្វើឱ្យយន្តការអប់រំខាងវិទ្យាសាស្ត្រនិងការបណ្តុះបណ្តាលធនធានមនុស្សមានសុក្រឹតភាព និងពន្លឿនការបណ្ដុះបណ្ដាលក្រុមធនធានមនុស្សបែបនវានុវត្តន៍ដែលមានទ្រង់ទ្រាយធំ រចនាសម្ព័ន្ធសមហេតុផលនិងគុណភាពខ្ពស់។ត្រូវអនុវត្តដោយស៊ីជម្រៅនូវគំនិតនៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ និងសម្រេចបាននូវភាពឯករាជ្យម្ចាស់ការតាមរយៈកិច្ចសហប្រតិបត្តិការនិងការបើកចំហ៕



អ្នកបកប្រែ:孔思琦
ប្លុកពិសេស