ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករងប្រតិបត្តិនៃអង្គការយូនីសេហ្វ ៖ នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើមលើកកម្ពស់សុខភាពនិងការអភិវឌ្ឍរបស់កុមារ
2024-06-24 12:59:23cri
Share with:

លោកស្រី Katie van der Hayden នាយករងប្រតិបត្តិនៃអង្គការយូនីសេហ្វបានដឹកនាំគណៈប្រតិភូបានទៅស្រុកស្វយ័តជនជាតិZang Tianzhu  ក្រុង Wuwei ខេត្ត Gansu ដើម្បីសិក្សាស្វែងយល់ពីគម្រោងពាក់ព័ន្ធសហការអនុវត្តជាមួយប្រទេសចិនពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ។ លោកស្រីបានថ្លែងថា ដោយយល់ឃើញថា បញ្ហាសីតុណ្ហភាពខ្ពស់ ទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម នៅលើពិភពលោកបានបង្កផលប៉ះពាល់ដល់សុខភាពនិងការអភិវឌ្ឍរបស់កុមារ ដូចច្នេះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននឹងក្លាយជាគន្លឹះក្នុងការឆ្លើយតបបញ្ហាអាកាសធាតុនិងធានាដល់ការរស់រានមានជីវិតនិងការអភិវឌ្ឍរបស់កុមារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។

ក្នុងអំឡុងពេលសិក្សាស្វែងយល់រយៈពេលពីរថ្ងៃ លោកស្រី  Katie van der Hayden  បានដឹកនាំគណៈប្រតិភូទៅទស្សនាកិច្ចនៅមន្ទីរពេទ្យសុខភាពមាតានិងទារកស្រុក Tianzhu មណ្ឌលសុខភាពឃុំ Huazangsi និងគ្លីនិកភូមិ Lijiazhuang ឃុំ Huazangsi ដើម្បីស្វែងយល់ពីដំណើរការសេវាថែទាំសុខភាពទារកទើបនឹងកើត ពិគ្រោះយោបល់ និងការណែនាំសម្រាប់អាហារូបត្ថម្ហទារក ការពិគ្រោះយោបល់និងការណែនាំអំពីហានិភ័យទារក សកម្មភាពក្រុមថែទាំទារក  ហើយបានធ្វើដំណើរជាមួយពេទ្រក្នុងភូមិចូលទៅផ្ទះនៃគ្រួសារមានទារក ដើម្បីសួរសុខទុក្ខព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយបុគ្គលិកពេទ្យគ្រប់ជាន់ថ្នាក់ គ្រួសារទទួលផលនិងកុមារ ដែលបានយល់ដឹងពីការលើកកម្ពស់និងការអភិវឌ្ឍនៃប្រព័ន្ធសេវាវេជ្ជសាស្រ្ត និងហេដ្ឋរចនាសម្ព័ន្ធនៅតំបន់មូលដ្ឋានរបស់ប្រទេសចិន និងការលើកកម្ពស់ប្រសិទ្ធភាពថែទាំទារកទើបនឹងកើតនៅក្នុងតំបន់ដែលមិនសូវមានការអភិវឌ្ឍន៍របស់ចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស