ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖យកចិត្តទុកដាក់យ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលអាមេរិកប្រកាសបទប្បញ្ញត្តិស្តីពីការគ្រោងពិភាក្សាលើការរឹតបន្តឹងចំពោះការវិនិយោគនៅប្រទេសចិន
2024-06-24 15:56:22cri
Share with:

ទាក់ទិននឹងករណីដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសបទប្បញ្ញត្តិស្តីពីការគ្រោងពិភាក្សាលើការរឹតបន្តឹងចំពោះការវិនិយោគនៅប្រទេសចិននាថ្ងៃទី២១ ខែមិថុនា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនៅថ្ងៃទី២៤ ខែមិថុនាថា ភាគីចិនបានយកចិត្តទុកដាក់ដល់ឯកសារពាក់ព័ន្ធដែលប្រកាសដោយភាគីអាមេរិក។ភាគីចិនសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ហើយនឹងបន្តរក្សាសិទ្ធិចាត់វិធានការពាក់ព័ន្ធ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ភាគីអាមេរិកបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា គ្មានចេតនាផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិនទេ គ្មានចេតនារារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនទេ ប៉ុន្តែ បែរជាទទូចដាក់ចេញបទប្បញ្ញត្តិដើម្បីរឹតបន្តឹងចំពោះការវិនិយោគរបស់សហគ្រាសអាមេរិកនៅប្រទេសចិន គាបសង្កត់ការអភិវឌ្ឍរបស់សហគ្រាសចិន។នេះជាទង្វើដែលធ្វើឱ្យបញ្ហាសន្តិសុខជាតិទៅជារឿងទូទៅជ្រុល ហើយល្មើសនឹងគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ក្នុងកិច្ចជំនួបនៅក្រុងសានហ្វ្រេនស៊ីស្កូ ជះឥទ្ធិពលដល់សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងសហគ្រាសនៃប្រទេសចិននិងអាមេរិក បំផ្លាញសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យច្របូកច្របល់ដល់សន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល។អាមេរិកគួរតែគោរពក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារនិងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ បញ្ឈប់ធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅជារឿងនយោបាយ លុបចោលការរឹតបន្តឹងចំពោះការវិនិយោគនៅប្រទេសចិន និងបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស