ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងហិរញ្ញវត្ថុចិន៖ពីខែមករាដល់ខែឧសភា ចំណូលសាធារណៈទូទាំងប្រទេសចិនមានចំនួនជិត ៩.៧ ទ្រីលានយាន់ប្រាក់ចិន បានធ្លាក់ចុះ 2,8% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ2023
2024-06-24 14:57:53cri
Share with:

        ថ្ងៃទី២៤ ខែមិថុនា ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសពីសភាពការណ៍ចំណូល-ចំណាយថិវកាពីខែមករាដល់ខែឧសភា។ ពីខែមករាដល់ខែឧសភា ចំណូលសាធារណៈទូទាំងប្រទេសចិនមានចំនួនជិត ៩.៧ ទ្រីលានយាន់ប្រាក់ចិន  បានធ្លាក់ចុះ2,8% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ2023  ផាត់ចោលផលប៉ះពាល់ពីកត្តាពិសេស មានកំណើនប្រហែល2%។

     បើចែកតាមថ្នាក់មជ្ឈិមនិងមូលដ្ឋាន ពីខែមករាដល់ខែឧសភា ចំណូលសាធារណៈថ្នាក់មជ្ឈិមមានចំនួនជិត ៤.៣ ទ្រីលានយាន់ប្រាក់ចិន  បានធ្លាក់ចុះ 6,7% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ2023។ ចំណូលសាធារណៈតាមមូលដ្ឋានមានចំនួនជិត ៥.៤ ទ្រីលានយាន់ប្រាក់ចិន  បានកើនឡើង 0,5% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ2023។ បើចែកតាមចំណូលពន្ធដារនិងចំណូលក្រៅពីពន្ធតា  ពីខែមករាដល់ខែឧសភា ចំណូលបានពីពន្ធដារទូទាំងប្រទេសចិនមានចំនួនជាង 8,04 ទ្រីលានយាន់ប្រាក់ចិន  បានធ្លាក់ចុះ5,1%   បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ2023 ផាត់ចោលផលប៉ះពាល់ពីកត្តាពិសេស មានកំណើនប្រហែល 0,5%  ។  ចំណែកចំណូលក្រៅពីពន្ធដារមានចំនួនជាង 1,64 ទ្រីលានយាន់ប្រាក់ចិន  បានកើនឡើង 10,3% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ2023៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស