ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងកម្លាំងប្រដាប់អាវុធហ៊ូធីយេម៉ែនអះអាងថាបានវាយប្រហារនាវាដឹកទំនិញ២គ្រឿងនៅសមុទ្រក្រហមនិងមហាសមុទ្រឥណ្ឌា
2024-06-24 11:21:08cri
Share with:

       លោក Yahya Sarea អ្នកនាំពាក្យនៃកមកម្លាំងប្រដាប់អាវុធហ៊ូធីយេម៉ែនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ ខែមិថុនាថា  អង្គការខ្លួនបានវាយប្រហារនាវាដឹកទំនិញ២គ្រឿងនៅសមុទ្រក្រហមនិងមហាសមុទ្រឥណ្ឌា។ លោកមិនបានទម្លាយឱ្យដឹងពីពេលវេលាជាក់លាក់នៃការវាយប្រហារទេ គ្រាន់តែបង្ហើបថាការវាយប្រហារនាវាទាំងពីរនោះគឺ ព្រោះតែនាវាក្រោមឱវាទនៃក្រុមហ៊ុននេះបានចូលចតនៅកំពង់ផែរបស់អ៊ីស្រាអែល។

     មន្ត្រីយោធាមួយរូបនៃឆ្មាំសមុទ្ររដ្ឋាភិបាលយេម៉ែនបានបញ្ជាក់ចំពោះអ្នកកាសែតនៅថ្ងៃទី២៣ ខែមិថុនាថា នៅព្រឹកដដែល នាវាដឹកទំនិញមួយគ្រឿងឈ្មោះ TRANSWORLD NAVIGATOR  ដែលមានព្យួរទង់ជាតិលីបេរីយ៉ា បានរងការវាយប្រហារពីកងប្រដាប់អាវុធហ៊ូធី  ប៉ុន្តែគ្មានអ្នករងរបួសឬស្លាប់បាត់បង់ជីវិតនោះទេ។ មន្ត្រីរូបនេះបានបន្ថែមថា កាលពីថ្ងៃទី២២ខែមិថុនា នាវានេះបានរងការវាយប្រហារដោយគ្រាប់មីស៊ីលពីក្រុមហ៊ូធីពេលបរកាត់ឈូងសមុទ្រAden

អ្នកបកប្រែ:邓倩
ប្លុកពិសេស