ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋ Ohio សហរដ្ឋអាមេរិកកើតមានហេតុការណ៍បាញ់ប្រហារ បណ្តាលឱ្យមនុស្ស ១០ នាក់រងរបួស
2024-06-24 10:51:32cri
Share with:

      នៅព្រឹកព្រលឹមថ្ងៃទី ២៣ ខែមិថុនានៅរដ្ឋOhioសហរដ្ឋអាមេរិកបានកើតមានហេតុការណ៍បាញ់ប្រហារមួយករណីដែលបណ្តាលឱ្យមនុស្សចំនួន ១០ នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់។

      អាជ្ញាធរប៉ូលិសក្នុងតំបន់បានឱ្យដឹងថា អ្នករងរបួសសុទ្ធតែជាបុរស ក្នុងនោះរួមមានមនុស្សពេញវ័យចំនួន ៨ នាក់និងអនីតិជនចំនួន ២ នាក់។ ជនជាប់សង្ស័យជាបុរសម្នាក់ បន្ទាប់ពីបាញ់ប្រហាររួចក៏បានបើកឡានរត់គេចពីកន្លែងកើតហេតុ។

      សូមជម្រាបថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលសង្គមស៊ីវិលមានកាំភ្លើងច្រើនបំផុតក្នុងលោក អំពើហិង្សាដោយកាំភ្លើងបានក្លាយទៅជារឿងធម្មតាទៅហើយក្នុងជីវភាពរស់នៅក្នុងសង្គមអាមេរិក៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស