ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Lee Jae-myung មេដឹកនាំបក្សប្រឆាំងធំបំផុតនៃកូរ៉េខាងត្បូងលាលែងពីមុខតំណែងជាប្រធានគណបក្ស
2024-06-24 10:50:36cri
Share with:

     ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២៤  លោក Lee Jae-myung មេដឹកនាំនៃបក្សប្រជាធិបតេយ្យរួមដែលជាបក្សប្រឆាំងធំបំផុតនៃកូរ៉េខាងត្បូងបានលាលែងពីមុខតំណែងជាប្រធានគណបក្ស ដើម្បីាឈរឈ្មោះបន្តអាណត្តិ។

     លោក Lee Jae-myung បានថ្លែងក្នុងសន្និសីទកាសែតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៃគណៈកម្មាធិការកំពូលបក្សប្រជាធិបតេយ្យរួមនាព្រឹកថ្ងៃដដែលថា អនុលោមតាមលក្ខន្តិកៈនៃបក្សប្រជាធិបតេយ្យរួម មុនពេលចុះឈ្មោះជាបេក្ខជនឈរឈ្មោះ បេក្ខជននៃប្រធានបក្ស បេក្ខជនជាសមាជិកកំពូលក្នុងបក្សនិងប្រធានគណៈកម្មា ធិការទូទាំងប្រទេសជាដើមចាំបាច់ត្រូវតែលាលែងពីតំណែងក្នុងបក្សទាំងអស់។ បក្សប្រជាធិបតេយ្យរួមនឹងបើកធ្វើសមាជកបក្សនៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៤ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំបក្សអាណត្តិថ្មី។ មុនពេលបោះឆ្នោតជ្រើស រើសមេដឹកនាំថ្មី តំណែងជាប្រធានបក្សត្រូវទទួលខុសត្រូវដោយប្រធានត្រួតពិនិ្យវិន័យនៃបក្សប្រជាធិបតេយ្យរួម៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស