ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសដាហ្គេស្ថានកើតមានការវាយប្រហារដោយភេរវកម្មដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់បាត់បង់ជីវិត
2024-06-24 16:12:02cri
Share with:

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងភេរវកម្មជរុស្ស៊ីបានចេញផ្សាយដំណឹងនាថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ឱ្យដឹងថា វិហារសាសនានិងបុស្តិ៍បូលីសយាមល្បាតមួយចំនួនក្នុងប្រទេសដាហ្គេស្ថានដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ីបានរងការវាយប្រហារពីកងកម្លាំងប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណក្នុងថ្ងៃដដែលនោះដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់បាត់បង់ជីវិត។


តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីដែលដកស្រង់ពីអគ្គនាយកដ្ឋានមហាផ្ទៃនៃប្រទេសតាជីគីស្ថានបានឱ្យដឹងថា មានបុគ្គលិកអនុវត្តច្បាប់ចំនួន៦នាក់បានស្លាប់បាត់បងជីវិតក្នុងការវាយប្រហារនិងចំនួន១២នាក់ទៀតរងរបួស។ប្រទេសដាហ្គេស្ថានបានប្រកាសដាក់ប្រទេសក្នុងសភាពប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។


ក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ីបានចេញផ្សាយដំណឹងថា ជនប្រដាប់អាវុធ៤នាក់បានត្រូវបាញ់ស្លាប់ សមត្ថកិច្ចកំពុងត្រួតពិនិត្យពីអត្តសញ្ញាណរបស់ពួកគេ។ការរុករកនិងចាប់ខ្លួនជនល្មើសកំពុងបន្តអនុវត្ត៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស