ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិរបស់ CGTN បង្ហាញថា ចំនួន ៩៣.១% នៃអ្នកឆ្លើយសំណួរទូទាំងពិភពលោកប្រឆាំងនឹងការដែលសហរដ្ឋអាមេរិកបង្កើត "អង្គការណាតូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក "
2024-06-24 19:08:27cri
Share with:

ការស្ទង់ប្រជាមតិដែលរៀបចំធ្វើដោយនបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញឱ្យដឹងថា 93.1% នៃអ្នកឆ្លើយតបបានថ្លែងថា សន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែសម្រេចដោយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការសន្ទនានខាងយោបាយ និងការចរចាដោយសន្តិវិធី ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលសហរដ្ឋអាមេរិកបង្កើតនូវ"អង្គការណាតូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក"ដែលតំណាងឱ្យសង្គ្រាមត្រជាក់និងការបដិបក្ខគ្នា។

ដោយមានការញុះញង់ពីសហរដ្ឋអាមេរិក អង្គការណាតូបានធ្វើសកម្មភាពជាញឹកញាប់ដើម្បីលូកដៃចូលតំបន់អាស៊ីប៉ាស៊ីហ្វិក ៖ បន្ថែមពីលើពាក្យចចាមអារ៉ាមថា ខ្លួនគ្រោងនឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូ អង្គការណាតូក៏បានអូសទាញប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងសម្ព័ន្ធមិត្តអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ ហើយយកលេស "ច្បាប់ និងសណ្តាប់ធ្នាប់" ដើម្បី ជ្រៀតជ្រែកកិច្ចការនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងការស្ទង់ប្រជាមតិ ៩៣.១% នៃអ្នកឆ្លើយតបបានជំទាស់យ៉ាងខ្លាំងចំពោះការលូកដៃចូលជាញឹកញាប់របស់ណាតូទៅក្នុងកិច្ចការសន្តិសុខអាស៊ីប៉ាស៊ីហ្វិកដោយលើសពីការរឹតបន្តឹងខាងភូមិសាស្ត្រ ។ ៩១.២% នៃអ្នកឆ្លើយសំណួរជឿថា សហរដ្ឋអាមេរិកធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យ អង្គការណាតូលូកដៃចូលកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក រឿងនេះត្រូវតែប្រុងប្រយ័ត្នខ្ពស់ ។

ប្រទេសភាគច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកធ្លាប់បានរងការឈ្លានពាននិងការជិះជាន់ ពីសំណាក់ក្រពត្តិនិយមនិងអាណានិគមជាយូរយាណាស់មកហើយ ស្ថានការណ៍ស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបច្ចុប្បន្នគឺបានមកដោយមិនងាយទេ។ ក្នុងការស្ទង់ប្រជាមតិ អ្នកឆ្លើយសំណួរ ៩៣.៣% សម្គាល់ឃើញថា សន្តិសុខរបស់ប្រទេសមួយមិនគួរបង់តម្លៃដោយសន្តិសុខនៃប្រទេសផ្សេងទៀតទេ មនុស្សជាតិជាសហគមន៍សន្តិសុខរួមដែលមិនអាចបំបែកបាន ហើយកិច្ចការសន្តិសុខអាស៊ីប៉ាស៊ីហ្វិកគួរសម្រេចរួមដោយប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

ការស្ទង់ប្រជាមតិនេះត្រូវបានបង្ហោះលើគេហទំព័ររបស់ CGTN ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ក្នុងរយៈពេល ២៤ ម៉ោង អ្នកនប្រើអ៊ីនធឺណិត 10688 នាក់បានចូលរួមក្នុងការបោះឆ្នោតនិងបញ្ចេញមតិរបស់ពួកគេ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស