ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingផ្ញើលិខិតអបអរសាទរការប្រារព្ធសប្តាហ៍ផ្លាស់ប្តូរយុវជនចិននិង អាមេរិក«មិត្តភាពGuling»ឆ្នាំ២០២៤
2024-06-24 16:06:58cri
Share with:

ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតដើម្បីអបអរសាទរចំពោះការប្រារព្ធសប្តាហ៍ផ្លាស់ប្តូរយុវជនចិននិងអាមេរិក«មិត្តភាពGuling»ឆ្នាំ២០២៤។


លោកបានថ្លែងថា «មិត្តភាពGuling»ដែលមានរយៈពេលជាង១០០ឆ្នាំជាចំណងទាក់ទងដ៏មេត្រីភាពរវាងប្រជាជនចិននិងអាមេរិក ខ្ញុំមានក្តីសោមនស្សរីករាយដោយបានមើលឃើញថា យុវជនចិននិងអាមេរិកដែលមកពីគ្រប់មជ្ឈដ្ឋានបានជួបជុំគ្នានៅទីក្រុងFuzhou នឹករលឹកពីរឿងរ៉ាវដែលកើតឡើងនៅរមណីយដ្ឋានGuling បន្តវេននូវមិត្តភាពGuling បង្កើនការផ្លាស់ប្តូរនិងយោគយល់គ្នារវាងប្រជាជនចិននិងអាមេរិក។


លោកបានគូសបញ្ជាក់ថា យុវជនគឺប្រកបដោយភាពក្លៀវក្លានិងពោពេញដោយក្តីសង្ឃឹមបំផុត អនាគតរបស់ប្រទេសចិននិងអាមេរិកគឺអាស្រ័យលើយុវជន។សង្ឃឹមថា អ្នកទាំងអស់គ្នានឹងធ្វើការផ្លាស់ប្តូរកាន់តែស៊ីជម្រៅ ពង្រឹងមិត្តភាពថែមមួយកម្រិតទៀត យល់ដឹងពីគ្នានិងរាប់អានគ្នា ពួតដៃគ្នាដើម្បីឆ្ពោះទៅមុខជាមួយគ្នា ដើម្បីបន្តវេននូវមិត្តភាពដ៏ល្អប្រណៃរវាងចិននិងអាមេរិក រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងចិននិងអាមេរិកជានិរន្តរភាព ព្រមទាំងរួមជាមួយប្រជាជនទូទាំងពិភពលោក ដើម្បីកសាងសន្តិភាព ជំរុញវឌ្ឍនភាពនិងវិបុលភាពរួម។


សូមជម្រាបថា សប្តាហ៍ផ្លាស់ប្តូរយុវជនចិននិងអាមេរិក«មិត្តភាពGuling»ឆ្នាំ២០២៤បានរៀបចំឡើងនៅទីក្រុងFuzhouខេត្តFujianប្រទេសចិន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស