ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានពិភពលោក
2024-06-24 17:45:43cri
Share with:

--សន្និបាតស្តីពីបច្ចេកវិទ្យាទូទាំងប្រទេសចិន សន្និបាតស្តីពីការប្រគល់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិ និងសន្និបាតស្តីពីបណ្ឌិត្យសភាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិននិងបណ្ឌិត្យសភាវិស្វកម្មចិនបានបើកធ្វើនៅក្រុងប៉េកាំង លោកXiJinpingអញ្ជើញប្រគល់រង្វាន់ដល់ម្ចាស់ពានរង្វាន់ផ្នែកបច្ចេកវិទ្យាជាតិកំពូល ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

--នាយករងប្រតិបត្តិនៃអង្គការយូនីសេហ្វថ្លែងថា ៖ នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីលើកកម្ពស់សុខភាពនិងការអភិវឌ្ឍរបស់កុមារ ។

--នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា ៖ ដំណាក់កាលប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតំបន់ហ្កាហ្សាកំពុងឈានជឹតដល់ទីបញ្ចប់ហើយ ។

--រដ្ឋ Ohio សហរដ្ឋអាមេរិកកើតមានហេតុការណ៍បាញ់ប្រហារ បណ្តាលឱ្យមនុស្ស ១០ នាក់រងរបួស ។

-- កងកម្លាំងប្រដាប់អាវុធហ៊ូធីយេម៉ែនអះអាងថាបានវាយប្រហារនាវាដឹកទំនិញ២គ្រឿងនៅសមុទ្រក្រហមនិងមហាសមុទ្រឥណ្ឌា ។

--ការវាយប្រហារភេរវកម្មសាធារណរដ្ឋដាហ្គេស្ថាន បណ្តាឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់បាត់បង់ជីវិត ។

--លោក Lee Jae-myung មេដឹកនាំបក្សប្រឆាំងធំបំផុតនៃកូរ៉េខាងត្បូងលាលែងពីមុខតំណែងជាប្រធានគណបក្ស ។

 

អ្នកបកប្រែ:王幸
ប្លុកពិសេស