ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសមួយទៀតប្រកាសថា នឹងចូលរួមក្នុងជួរប្រទេសដែលចោទប្តឹងអ៊ីស្រាអែល
2024-06-23 14:29:53cri
Share with:

     តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានEFEឱ្យដឹងថា  ថ្ងៃទី២១ខែមិថុនាតាមម៉ោងក្នុងតំបន់  ក្រសួងការបរទេសគុយបាបានប្រកាសថា  គុយបាបានសម្រេចចិត្តចូលរួមក្នុងជួរជាមួយអាហ្វ្រិកខាងត្បូងដើម្បីចោទប្តឹងអ៊ីស្រាអែលពីបទ"ប្រល័យពូជសាសន៍"នៅតំបន់ហ្កាហ្សាទៅកាន់តុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិ។

      តាមការផ្សាយដំណឹងឱ្យដឹងថា  ថ្ងៃដដែល  ក្រសួងការបរទេសគុយបាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា  គុយបាបានសម្រេចចិត្ត"ខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រនិងជំរុញកិច្ចខិតខំប្រឹងប្រែងស្របច្បាប់របស់សហគមន៍អន្តរជាតិក្នុងការបញ្ចប់ការប្រល័យពូជសាសន៍ចំពោះប្រជាជនប៉ាឡេស្ទីន"។

      រដ្ឋាភិបាលគុយបាបានអះអាងថា  អ៊ីស្រាអែលមិនអើពើនឹងការកំណត់ពាក់ព័ន្ធនៃអនុសញ្ញាទីបួនក្រុងហ្សឺណែវ ហើយត្រូវបានការពារដោយសារជា"អ្នកសមគំនិតជាមួយរដ្ឋាភិបាលអាមេរិក"។

      នៅខែធ្នូឆ្នាំ២០២៣  អាហ្រ្វិកខាងត្បូងបានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិដោយចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។បន្ទាប់មក  ប្រទេសជាច្រើនដែលបូករួមទាំងប្រទេសឈីលីនិងអេស្បាញជាដើមបានប្រកាសចូលរួមក្នុងជួរដែលចោទប្តឹងអ៊ីស្រាអែល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស