ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរបស់អ្នកអានសៀវភៅ《លោក Xi Jinping ៖អភិបាលកិច្ចរបស់ចិន》បានបើកធ្វើនៅក្រុងឌូសានបេនៃប្រទេសតាហ្ស៊ីគីស្ថាន
2024-06-23 14:44:01cri
Share with:

កាលពីថ្ងៃទី២២ខែមិថុនាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំរបស់អ្នកអានសៀវភៅលោក Xi Jinping៖ អភិបាលកិច្ចរបស់ចិនបានរៀបចំធ្វើដោយជោគជ័យនៅក្រុងឌូសានបេ រដ្ឋធានីតាហ្ស៊ីគីស្ថាន ។ តំណាងនៃមជ្ឈដ្ឋាននានារបស់ចិននិងតាហ្ស៊ីគីស្ថានដូចជាមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានចំណេះដឹងឯកទេសនិងមជ្ឈដ្ឋានបោះពុម្ពផ្សាយជាដើមសរុបជាង១៥០នាក់បានចូលរួមសកម្មភាពនេះ ។

ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំនេះបានថ្លែងថា ក្រោមការដឹកនាំរបស់លោក Xi Jinping ប្រធានរដ្ឋចិន បទពិសោធន៍ដ៏ជោគជ័យនិងសមិទ្ធផលដ៏លេចធ្លោដែលប្រទេសចិនទទួលបានក្នុងវិស័យអភិបាលកិច្ចមានតម្លៃផ្តល់បទពិសោធន៍គួរឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយយកទៅសិក្សារៀនសូត្រ ។ ចិនផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ពោលគឺ សន្តិភាព អភិវឌ្ឍន៍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យនិងសេរីភាព ដែលបានដើរតួនាទីវិជ្ជមានក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ អនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលចំនួនបី រួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវ ជំរុញការរួមបញ្ចូលគ្នានៃអរិយធម៌ប៉ែកខាងកើតនិងខាងលិច ក៏ដូចជាជំរុញវិបុលភាពនិងស្ថិរភាពនៃពិភពលោក ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស