ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ
2024-06-23 12:11:35cri
Share with:

    យប់ថ្ងៃទី ២២ ខែមិថុនា ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើនៅរោងមហោស្រពក្រុង Shanghai ។

    ខ្សែភាពយន្តកាហ្សាក់ស្ថានរឿង«TALAQ»ទទួលបានរង្វាន់ភាពយន្តឆ្នើមបំផុត ហើយខ្សែភាពយន្តចិនរឿង«Mostly Sunny»ទទួលបានរង្វាន់តារាសម្តែងប្រុសឆ្នើមបំផុត ។

    សូមបញ្ជាក់ថា ឆ្នាំ ២០២៤ គឺជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិនបារាំងនិងជាឆ្នាំវប្បធម៌និងទេសចរណ៍ចិន-បារាំង មហោស្រពភាពយន្តលើកនេះបានគ្រោងផែនការសកម្មភាពចាក់បញ្ចាំងភាពយន្តពិសេស"សប្តាហ៍ភាពយន្តបារាំង"ដើម្បីធ្វើឱ្យចំណងអរិយធម៌រវាងប្រទេសទាំងពីរ ចិននិងបារាំងមានភាពកាន់តែស្អិតល្មួត ។

    មហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃនឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី ២៣ ខែមិថុនានេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស