ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឯកសារសំខាន់សម្រាប់ដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ទៅលើ"ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ"នេះ បានបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា៖ ច្បាប់មិនអាចអត់ឱនឱ្យ"ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ"បានឡើយ
2024-06-23 14:35:33cri
Share with:

  ថ្ងៃទី២១ខែមិថុនា   ឯកសារច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ដ៏សំខាន់មួយដែលចេញផ្សាយដោយប្រទេសចិនបានបណ្តាលឱ្យពិភពលោកមានការចាប់អារម្មណ៍។ ថ្ងៃដដែលសេចក្តីណែនាំស្តីពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ចំពោះបទឧក្រិដ្ឋបំបែកបំបាក់ប្រទេសជាតិនិងញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដែល តុលាការប្រជាជនកំពូល  សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខសាធារណៈ ក្រសួងសន្តិសុខជាតិនិងក្រសួងយុត្តិធម៌ចិនបានរួមគ្នាចេញផ្សាយ  បានចាប់ផ្តើមអនុវត្ត។  មតិអន្តរជាតិបានថ្លែងព្រមៗគ្នាថា  នេះគឺជាវិធានការដ៏តឹងរ៉ឹងបំផុតដែលប្រទេសចិនបានចាត់ចំពោះកម្លាំង"អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ"  ក្នុងគោលបំណងទប់ស្កាត់សកម្មភាព"របស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" និងគាំពារការបង្រួបបង្រួមជាតិ។

     ដោយយោងតាមការកំណត់នៃច្បាប់ពាក់ព័ន្ធ ដូចជានៃច្បាប់ប្រឆាំងការបំបែកបំបាក់ប្រទេសជាតិនិងច្បាប់ព្រហ្មទណ្ឌនៃសាធារណៈរដ្ឋប្រជាមានិតចិនជាដើម   ព្រមនិងការបកស្រាយន័យច្បាប់ពាក់ព័ន្ធ   សេចក្តីណែនាំនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា  បទឧក្រិដ្ឋបំបែកបំបាក់ប្រទេសជាតិ  មានទោសជាអតិបរមាគឺប្រហារជីវិត។ ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដែលប្រព្រឹត្តបទឧក្រិដ្ឋបំបែកបំបាក់ជាតិ និងញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិនោះ  នឹងត្រូវដេញដោលទំនួសខុសត្រូវតាមផ្លូវច្បាប់អស់មួយជីវិត បន្ទាប់ពីអាជ្ញាធរស៊ើបអង្កេតកសាងសំណុំរឿងនិងធ្វើការស៊ើបអង្កេត ឬតុលាការប្រជាជនទទួលសំណុំរឿង ហើយចំពោះពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យ  អាចកាត់ក្តីដោយអវត្តមាន។ ព្រមពេលជាមួយគ្នានេះ សំដៅចំពោះពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱយតៃវ៉ាន់ឯករាជ្យលះបង់ចោលគោលជំហរបំបែកបំបាក់ប្រទេសជាតិដោយស្ម័គ្រចិត្ត  លែងធ្វើសកម្មភាពអបគមន៍  ព្រមទាំងលុបបំបាត់ចោលឥទ្ធិពលអវិជ្ជមានយ៉ាងសកម្ម  សេចក្តីណែនាំនេះបានផ្តល់ឱកាសឱ្យកែកំហុសរបស់ខ្លួន។

     ការដាក់ចេញនិងអនុវត្ត សេចក្តីណែនាំច្បាប់នេះ  ជាបថម គឺបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងសមត្ថភាពយ៉ាងខ្លាំងរបស់របស់ចិនដីគោកក្នុងការប្រឆាំងនឹងពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ  និងការជ្រៀតជ្រែកពីខាងក្រៅ  ក៏ដូចជាការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។

      គួរបញ្ជាក់ថា   នៅខែវិច្ឆិកាឆ្នាំ២០២១និងខែសីហាឆ្នាំ២០២២  ប្រទេសចិនបានដាក់បញ្ចូលមនុស្សចំនួន១០នាក់ក្នុងបញ្ជីពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យជាបន្តបន្ទាប់។តាមពិត  ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យណាម្នាក់ដែលប្រព្រឹត្តឧក្រិដ្ឋកម្មបំបែកបំបាក់ប្រទេសជាតិនិងឬញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិដែលកំណត់ដោយសេចក្តីណែនាំនេះ  សុទ្ធតែនឹងត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។

      ទីពីរ  សេចក្តីណែនាំនេះ  គឺសំដៅទៅលើ  ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យចំនួនតិចតួចបំផុតនិងសកម្មភាពបំបែកបំបាក់ប្រទេសជាតិរបស់ពួកគេ  មិនពាក់ព័ន្ធដល់ប្រជាជនតំបន់តៃវ៉ាន់ទាំងឡាយទេ។  តាមរយៈឯកសារនេះ  ប្រជាជនតៃវ៉ាន់អាចយល់ដឹងថែមមួយកម្រិតទៀតថា   ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាប្រភពនៃគ្រោះថ្នាក់ធំបំផុតដែលបណ្តាលឱ្យតៃវ៉ាន់មានគ្រោះថ្នាក់សង្រ្គាមនិងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់។ មានតែដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើឧក្រិដ្ឋកម្មបំបែកបំបាក់ប្រទេសជាតិរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមផ្លូវច្បាប់នោះ ទើបប្រជាជនតៃវ៉ាន់អាចចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងរវាងត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់បាន។

      ពេលថ្មីៗនេះ  ដោយសារតែអាជ្ញាធររបស់បុគ្គលឈ្មោះវីលៀមឡៃ ទទូចគោលជំហរ"ចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ហើយញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានិង"ផ្តាច់ទំនាក់ទំនង"ផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់  បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ការពិគ្រោះពិភាក្សានៃត្រើយទាំងសងខាងនិងមូលដ្ឋានសម្រាប់អនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់(ECFA)  បានជាអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិនមានតែផ្អាកសម្បទានពន្ធសម្រាប់ផលិតផលECFAមួយចំនួនបន្ថែមទៀត។វាច្បាស់ណាស់ថា   ទង្វើបំបែកបំបាក់របស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មានតែធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់សហគ្រាសនិងប្រជាជនតៃវ៉ាន់  ហើយមិនអាចទទួលបានការគាំទ្រពីប្រជាជននោះឡើយ។

      នៅថ្ងៃដដែលនៃការចេញផ្សាយសេចក្តីណែនាំនេះ  សំដៅចំពោះការដែលអាមេរិកប្រកាសថា នឹងលក់អាវុធទៅឱ្យតៃវ៉ាន់  ក្រសួងការបរទេសចិនបានប្រកាសថាអនុលោមតាមច្បាប់ស្តីពីការប្រឆាំងការដាក់ទណ្ឌកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន   នឹងចាត់វិធានការតបតវិញទៅលើក្រុមហ៊ុនLockheed Martin និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុននេះ។

     ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យកុំមានគំនិតចិត្តចៃដន្យណាមួយទេ  ត្រូវតែយល់ដឹងពីស្ថានភាពឱ្យបានច្បាស់លាស់ក្នុងពេលឆាប់ៗ ហើយបញ្ឈប់ដកដៃជាបន្ទាន់។ យើងក៏ព្រមានដល់កម្លាំងខាងក្រៅថា ដក"ដៃខ្មៅ"ដែលលូកដៃចូលទៅច្រកសមុទ្រតៃវ៉ាន់ក្នុងពេលឆាប់ៗ។ រាល់ការប៉ុនប៉ងបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន  សុទ្ធតែឥតប្រយោជន៍ទេ  ហើយមុខជានឹងត្រូវផ្តន្ទាទោសតាមច្បាប់យ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស