ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលមិនមានមូលដ្ឋានច្បាប់អន្តរជាតិ
2024-06-22 14:45:25cri
Share with:

     ថ្ងៃទី២១ខែមិថុនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ នៅពេលឆ្លើយសំណួរអំពីការដាក់ទណ្ឌកម្មខុសច្បាប់ដោយឯកតោភាគីរបស់ភាគីជប៉ុន   លោក Lin Jian បានថ្លែងថា  ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលមិនមានមូលដ្ឋានច្បាប់អន្តរជាតិ។ ភាគីចិនបានធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីជាមួយរុស្ស៊ីដោយឈរលើមូលដ្ឋាននៃសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក  នេះគឺជាសិទ្ធិស្របច្បាប់របស់ភាគីចិន ហើយមិនអាចរងការរំខាននិងបំផ្លាញពីមជ្ឈដ្ឋានខាងក្រៅបានទេ។ ភាគីជប៉ុនមិនអើពើនឹងគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ហើយទទូចធ្វើតាមប្រទេសមួយចំនួនដែលដាក់ទណ្ឌកម្មដោយឯកតោភាគីខុសច្បាប់តាមទំនើងចិត្ត  ភាគីចិនសម្តែងការមិនពេញចិត្តនិងប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើនេះ។ ភាគីចិននឹងចាត់វិធានការដ៏ចាំបាច់មួយចំនួន ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ខ្លួន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស