ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីសម្រេចចិត្តស្តីពីការចាត់វិធានការតបតវិញទៅលើក្រុមហ៊ុនLockheed Martin និងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុននេះ
2024-06-22 10:58:07cri
Share with:

        នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានប្រកាសជាថ្មីម្តងទៀតថា នឹងលក់អាវុធទៅឱ្យតំបន់ចិនតៃវ៉ាន់ ប្រការនេះ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងសេចកី្តប្រកាសរួមទាំង៣ រវាងចិននិងអាមេរិក បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន ។ អនុលោមតាមមាត្រាទី៣ ទី៤ ទី៥ ទី៦ ទី៩និងទី១៥ នៃ «ច្បាប់ស្តីពីការប្រឆាំងការដាក់ទណ្ឌកម្មពីបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន» ប្រទេសចិនសម្រេចចិត្តថា នឹងចាត់វិធានការតបតវិញទៅលើក្រុមហ៊ុនLockheed Martin និងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុននេះ ៖

      ទីមួយ បង្កកចលនទ្រព្យ អចលនទ្រព្យនិងព្រទ្យសម្បតិ្តគ្រប់ប្រភេទផ្សេងទៀតក្នុងស្រុកចិន របស់បន្ទប់ពិសោធប្រព័ន្ធគ្រាប់មីស៊ីល Lockheed Martin បន្ទប់ពិសោធបច្ចេកទេសជឿនលឿន Lockheed Martin  ក្រុមហ៊ុនវិនិយោគ Lockheed Martin ជាដើម ដែលត្រូវដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្ម ។

        ទីពីរ  បង្កកចលនទ្រព្យ អចលនទ្រព្យនិងព្រទ្យសម្បតិ្តគ្រប់ប្រភេទផ្សេងទៀតក្នុងស្រុកចិន របស់លោក James D. Taiclet ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកនិងជាប្រធានប្រតិបតិ្ត (CEO)    លោកFrank Andrew St. John ប្រធាននាយកប្រតិបត្តិ (COO)   និងលោកJesus Malave CFOជាដើម ដែលជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនLockheed Martin និងត្រូវដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្ម ។ ហាមឃាត់មិនឱ្យអង្គការនិងបុគ្គលក្នុងស្រុកចិនធ្វើការជួញដូរនិងកិច្ចសហប្រតិបតិ្តការជាមួយពួកគេ  មិនធ្វើទិដ្ឋាការនិងមិនអនុញ្ញាតិឱ្យចូលដែនចិន (ក្នុងនោះបូករួមទាំងហុងកុងនិងម៉ាកាវ) ។

         សេចក្តីសម្រេចចិត្តនេះនឹងអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី ២១ ខែមិថុនាតទៅ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស