ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិននឹងអញ្ជើញចូលរួមវេទិកាដាវ៉ូសរដូវក្តៅលើកទី ១៥
2024-06-22 10:32:15cri
Share with:

    នៅថ្ងៃទី ២១ ខែមិថុនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា លោក Li Qiang នាយករដ្ឋមន្ត្រីចិននឹងអញ្ជើញចូលរួមវេទិកាដាវ៉ូសរដូវក្តៅលើកទី ១៥ ដែលនឹងរៀបចំធ្វើនៅក្រុង Dalian ប្រទេសចិននៅថ្ងៃទី ២៥ ខែមិថុនាខាងមុខនេះ ។ ក្នុងអំឡុងពេលនោះ លោក Li Qiang នឹងថ្លែងសុន្ទរកថាពិសេសនៅក្នុងវេទិកានេះ ។ លើសពីនេះទៅទៀត លោក Li Qiang នឹងជួបពិភាក្សាជាមួយលោក Klaus Schwab ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកព្រមទាំងភ្ញៀវកិត្តិយសបរទេស ហើយនឹងជួបសំណេះសំណាលជាមួយតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មបរទេសផងដែរ ។

   លោក Andrzej Duda ប្រធានាធិបតីនៃប្រទេសប៉ូឡូញនិងលោក Phạm Minh Chính នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមនឹងអញ្ជើញចូលរួមវេទិកានេះ ។ តំណាងនៃមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម បញ្ញវន្តនិងប្រព័ន្ធសារព័ត៌មានសរុបជាង ១៦០០ នាក់ដែលមកពីប្រទេសនិងតំបន់ជិត ៨០ នឹងចូលរួមវេទិកាលើកនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស