ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ទង្វើរបស់ភាគីហ្វីលីពីនបានរំលោភយ៉ាងខ្លាំងចំពោះអធិបតេយ្យភាពរបស់ចិន ភាគីចិនមិនទទួលយកបានជាដាច់ខាត
2024-06-22 14:58:46cri
Share with:

កាលពីថ្ងៃទី២១ខែមិថុនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា ផ្នែកយោធាហ្វីលីពីនបានអនុវត្តភារកិច្ចពង្រឹងនាវាចម្បាំងឈ្មោះ The Sierra Madre mountain ដែលពង្រឹងដោយសម្ងាត់នាវាចម្បាំងចាស់ៗដែលចតនៅថ្មប៉ប្រះទឹក Ren’ai  ដើម្បីពន្យារពេលប្រើប្រាស់របស់វា ។ សូមសួរភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោក Lin Jian បានថ្លែងថា ការផ្សាយដំណឹងពាក់ព័ន្ធបានបញ្ជាក់ម្តងទៀតថា អ្វីដែលថាដឹកជញ្ជូនសម្ភារៈជីវភាពរស់ទៅឱ្យនាវាដែលទុកចោលនៅថ្មប៉ប្រះទឹក Ren’ai គឺជាពាក្យកុហកទាំងស្រុង ។ តាមការពិត ដូចភាគីចិនបានលើកឡើងជាច្រើនលើកថា ភាគីហ្វីលីពីនបានដឹកជញ្ជូនសម្ភារៈសំណង់រហូតដល់អាវុធនិងគ្រាប់រំសេវទៅកាន់នាវាដែលទុកចោលនោះដោយខុសច្បាប់ជាប់រហូតមក ដែលប៉ុនប៉ងជួសជុលដោយទ្រង់ទ្រាយធំ ដើម្បីសម្រេចបាននូវការទន្ទ្រានកាន់កាប់ជាយូរអង្វែងចំពោះថ្មប៉ប្រះទឹក Ren’ai ។ ទង្វើរបស់ភាគីហ្វីលីពីនបានរំលោភយ៉ាងខ្លាំងចំពោះអធិបតេយ្យភាពរបស់ចិន ភាគីចិនមិនអាចទទួលយកបានជាដាច់ខាត ហើយនឹងឆ្លើយតបយ៉ាងមុតមាំតាមផ្លូវច្បាប់។

លោក Lin Jian បានគូសបញ្ជាក់ម្តងទៀតថា យើងដាស់តឿនភាគីហ្វីលីពីនឱ្យបញ្ឈប់ទង្វើបង្ករឿងហេតុនិងរំលោភសិទ្ធិជាបន្ទាន់ វិលត្រឡប់មកផ្លូវដ៏ត្រឹមត្រូវដែលគ្រប់គ្រងវិវាទឱ្យបានសមស្របតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាក្នុងពេលឆាប់ៗ ។ ការប្តេជ្ញាចិត្តរបស់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ខាងសមុទ្ររបស់ខ្លួនគឺមានភាពម៉ឺងម៉ាត់មិនងាករេ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស