ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនដាស់តឿនឱ្យអាមេរិកបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់ កងទ័ពរំដោះប្រជាជនចិននឹងបង្កើនការបង្វឹកបង្ហាត់ទាហាននិងត្រៀមប្រយុទ្ធដោយគ្រុងជ្រុងជ្រោយ
2024-06-22 11:22:46cri
Share with:

        លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលអាមេរិកនឹងលក់អាវុធជុំថ្មីទៅឱ្យតៃវ៉ាន់ ។

        អ្នកសារព័ត៌មានសួរថា នាពេលថ្មីៗកន្លងទៅនេះ នាយកដ្ឋានសហប្រតិបតិ្តការសន្តិសុខផ្នែកការពារជាតិរបស់ក្រសួងការពារជាតិអាមេរិកបានប្រកាសថា អាមេរិកបានអនុម័តផែនការលក់អាវុធទៅឱ្យតៃវ៉ាន់ចំនួនពីរលើក ដែលមានទំហំទឹកប្រាក់សរុប ៣៦០លានដុល្លារអាមេរិក ។ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?

        លោក Wu Qian បានថ្លែងថា ការដែលអាមេរិកលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ បានល្មើសយ៉ាងធ្ងន់ធ្ងង់នូវគោលការណ៍ចិនតែមួយនិងសេចកី្តប្រកាសរួមទាំង៣ រវាងចិននិងអាមេរិក ជាពិសេសគឺការកំណត់នៃសេចក្តីប្រកាស ថ្ងៃទី១៧ ខែសីហា បានល្មើសយ៉ាងធ្ងន់ធ្ងរនូវច្បាប់អន្តរជាតិនិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងផលប្រយោជន៍ផ្នែកសន្តិសុខរបស់ប្រទេសចិន បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរចិននិងអាមេរិក ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយក៏បានបង្កជាការគំរាមកំហែងដល់សន្តិសុខនិងផលប្រយោជន៍របស់ជនរួមជាតិតំបន់តៃវ៉ាន់ផងដែរ ។ ដូច្នេះ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិករួចហើយ ។

         លោក Wu Qian បានគូសបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិននឹងបង្កើនការបង្វឹកបង្ហាត់ទាហាននិងត្រៀមប្រយុទ្ធដោយគ្រុងជ្រុងជ្រោយ ក្នុងន័យកំទេចចោលឧបាយកលបំបែកបំបាក់របស់"ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ទោះតាមទម្រង់ណាក៏ដោយ

អ្នកបកប្រែ:郑磊
ប្លុកពិសេស