ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសចុះផ្សាយថា មានមនុស្សលើសពី៩រយនាក់បានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលធ្វើបូជនីយកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត
2024-06-21 10:39:09cri
Share with:

      តាមទិន្នន័យស្ថិតិដែលទីភ្នាក់ងារសារព័ត៌មាន AFP របស់ប្រទេសបារាំងប្រកាសចំពោះបណ្តាលប្រទេសនានាឱ្យដឹងថា គិតរហូតដល់ពេលនេះ មានមនុស្សសរុប៩២២នាក់ដែលត្រូវរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលធ្វើបូជនីយកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត  ។

        ស្ថានីយទូរទស្សន៍ជាតិអារ៉ាប៊ីសាអូឌីតបានផ្សាយដំណឹងថា នៅថ្ងៃទី១៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ សីតុណ្ហភាពនៅព្រះវិហារអ៊ីស្លាម Mecca បានឡើងដល់៥១,៨អង្សា ។

      តួលេខរបស់រដ្ឋបាលស្ថិតិនៃប្រទេសអារ៉ាប៊ីសាអូឌីតបានបង្ហាញថា ឆ្នាំនេះ មនុស្សដែលទៅចូលរួមធ្វើបូជនីយកិច្ចមានចំនួនលើសពី១លាន៨សែននាក់ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស