ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingបានគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្តQinghai ថា ត្រូវបន្តជំរុញការអភិរក្សបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់ខ្ពង់រាបQinghai-Xizang ដើម្បីខំប្រឹងបើកទំព័រថ្មីនៃខេត្តQinghaiក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន
2024-06-21 10:49:04cri
Share with:

ពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្តQinghaiនាពេលថ្មីៗកន្លងទៅនេះ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ខេត្តQinghaiត្រូវអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវការសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្ស អនុវត្តយ៉ាងត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវទស្សនៈអភិវឌ្ឍន៍ថ្មី ក្តាប់ជាប់ការកំណត់ទិសដៅជាយុទ្ធសាស្រ្តរបស់ខ្លួនក្នុងនិម្មាបនកម្មអភិវឌ្ឍន៍នៅទូទាំងប្រទេស ដើរតួនាទីនៃឧត្តមភាពរបស់ខ្លួនឱ្យបានពេញលេញ ព្រមទាំងប្រកាន់ខ្ជាប់ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការពង្រីកការបើកទូលាយ ប្រកាន់ខ្ជាប់ការតម្កល់ការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាពនិងធ្វើការអភិវឌ្ឍបៃតង និងប្រកាន់ខ្ជាប់សាមគ្គីភាពជនជាតិនិងភាពសម្បូរសប្បាយរួម ដើម្បីជំរុញឱ្យតំបន់ខ្ពង់រាបQinghai-Xizangទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែធំក្នុងការអភិរក្សបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាខំប្រឹងបើកទំព័រថ្មីនៃខេត្តQinghaiក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស