ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Christine Carla Kangaloo ប្រធានាធិបតីទ្រីនីដាដនិងតូបាហ្គោផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងទ្រីនីដាដនិងតូបាហ្គោ
2024-06-21 13:43:02cri
Share with:

    នៅថ្ងៃទី ២០ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Christine Carla Kangaloo ប្រធានាធិបតីទ្រីនីដាដនិងតូបាហ្គោបានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ទ្រីនីដាដនិងតូបាហ្គោ រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីប្រធានាធិបតីដោយចាត់ទុកខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយដើម្បីបន្តជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងទ្រីនីដាដនិងតូបាហ្គោឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ថែមទៀត ។

    លោកស្រី Christine Carla Kangaloo បានថ្លែងក្នុងសារលិខិតថា ក្នុងរយៈពេលជាយូរកន្លងមក ប្រទេសទ្រីនីដាដនិងតូបាហ្គោនិងចិនចាំជាប់ជានិច្ចនូវគោលបំណងដើមនៃការបង្កើតទំនាក់ទំនងផ្លូវទូត ហើយបានរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរជាបន្តបន្ទាប់ ។ ជឿជាក់ថា ទំនាក់ទំនងរវាងទ្រីនីដាដនិងតូបាហ្គោនិងចិនក្នុងយុគសម័យថ្មីនឹងបន្តនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស