ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបូជាអធិរាជ Fu Xi ឆ្នាំ២០២៤បានប្រារព្ធធ្វើនៅក្រុង Tianshui ខេត្ត Gansu នៅថ្ងៃទី២១ខែមិថុនា
2024-06-21 14:41:19cri
Share with:

ព្រឹកថ្ងៃទី២១ខែមិថុនា ពិធីបូជាអធិរាជ Fu Xi ឆ្នាំ២០២៤បានប្រារព្ធធ្វើនៅក្រុង Tianshui ខេត្ត Gansu ។

បើប្រៀបធៀបនឹងឆ្នាំមុនៗ ពិធីបូជាឆ្នាំនេះមានការប្រែប្រួលខ្លះៗដូចជា៖ ទីមួយ គឺក្របខ័ណ្ឌនៃតំណាងចូលរួមពិធីកាន់តែទូលំទូលាយ ។ ពិធីបូជាឆ្នាំនេះបានអញ្ជើញជនរួមជាតិតំបន់ហុងកុង ម៉ាកាវនិងតៃវ៉ាន់ អាណិកជនចិន អ្នកជំនាញនិងបញ្ញវន្តនិងតំណាងអ្នកឈានមុខនៃមុខរបរនានាជាដើមឱ្យចូលរួម ។ ទីពីរ មានសកម្មភាពកាន់តែសម្បូរ ។ ទីបី ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានភាពកាន់តែស៊ីជម្រៅ ។ ឆ្នាំនេះ នឹងរៀបចំពិធីបូជាអធិរាជ Fu Xi រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃនិងម៉ោងដូចគ្នាជាមួយតំបន់តៃវ៉ាន់ជាលើកទី១១ ។ ព្រមពេលជាមួយគ្នានេះ នឹងបន្តអញ្ជើញឥស្សរជនល្បីឈ្មោះ តំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនិងតំណាងយុវជននិងក្មេងជំទង់នៃតំបន់តៃវ៉ាន់ទៅក្រុង Tianshui ដើម្បីស្វែងយល់ពីប្រភពកំណើតរបស់ខ្លួន ព្រមទាំងរៀបចំធ្វើសកម្មភាពផ្លាស់ប្តូរមួយចំនួនផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស