ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើននៅភាគខាងត្បូងប្រទេសចិនបន្តធ្វើការងារប្រយុទ្ធប្រឆាំងនិងជួយសង្រ្គោះគ្រោះមហាន្តរាយ
2024-06-21 10:49:46cri
Share with:

បច្ចុប្បន្ននេះ តំបន់ជាច្រើននៅភាគខាងត្បូងប្រទេសចិនបន្តធ្វើការងារប្រយុទ្ធប្រឆាំងនិងជួយសង្រ្គោះគ្រោះមហាន្តរាយ ដោយរូតរះជុសជួលនិងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយឱ្យបានជាអតិបរមា។

អគ្គបញ្ជាការដ្ឋានជាតិបង្ការនិងឆ្លើយតបគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតចិនបានសម្រេចចាប់ដំណើរការប្រតិបត្តិការឆ្លើយតបបន្ទាន់នឹងគ្រោះទឹកជំនន់កម្រិតទី៤នៅខេត្តAnhui ក្រុងChongqing និងខេត្តHubei។ សំដៅចំពោះស្ថានភាពគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅខេត្តGuangdong គណៈកម្មាធិការជាតិដើម្បីបង្ការ កាត់បន្ថយនិងជួយសង្រ្គោះគ្រោះមហន្តរាយចិនបានដំឡើងកម្រិតឆ្លើយតបបន្ទាន់នឹងគ្រោះទឹកជំនន់ដល់កម្រិតទី៣។ ក្រសួងគ្រប់គ្រងអាសន្ននឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដឹកជញ្ជូនសម្ភារៈជួយសង្រ្គោះបន្ទាន់ចំនួន៣ម៉ឺនកេសទៅកាន់ខេត្តក្វាងស៊ី។

ពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុនិងក្រសួងធារាសាស្រ្តចិនបានទម្លាក់ថវិកាសម្រាប់ជួយសង្រ្គោះគ្រោះមហន្តរាយផ្នែកធារាសាស្រ្តនៃហិរញ្ញវត្ថុមជ្ឈិមចំនួន៩១៦លានយាន់ប្រាក់ចិន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស