ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

《របាយការណ៍ស្តីពីការអភិវឌ្ឍនៃសហគ្រាសរថយន្តថាមពលថ្មីរបស់ចិននៅអឺរ៉ុប》បានចេញផ្សាយនៅក្រុងព្រុចសែល
2024-06-21 14:33:13cri
Share with:

ក្រុមហ៊ុនព័ត៌មានសេដ្ឋកិច្ចចិននៃទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ្វានិងសភាពាណិជ្ជកម្មចិននៅសហភាពអឺរ៉ុបបានរួមគ្នាចេញផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍនៃសហគ្រាសរថយន្តថាមពលថ្មីរបស់ចិននៅអឺរ៉ុបនៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកកាលពីថ្ងៃទី១៩ខែមិថុនា ។

ថ្ងៃដដែល លោក Fu Hua ប្រធានទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ្វាបានថ្លែងក្នុងសន្និសីទប្រកាសរបាយការណ៍និងវេទិកាតុមូលរវាងសហគ្រាសចិននិងអឺរ៉ុបថា គំនិតភាពបៃតងរបស់ចិននិងអឺរ៉ុបគឺបន្ស៊ីគ្នា ពោលគឺខិតខំប្រឹងប្រែងជំរុញការសន្សំសំចៃថាមពល កាត់បន្ថយការបញ្ចេញកាបូន ដើម្បីជំរុញការរួមរស់នៅដោយចុះសម្រុងគ្នារវាងមនុស្សជាតិនិងធម្មជាតិ ។ ចិននិងអឺរ៉ុបអាចសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងវិស័យរថយន្តថាមពលថ្មី ។

ឥស្សរជនចូលរួមសន្និសីទបានសម្គាល់ឃើញជាទូទៅថា ចិននិងអឺរ៉ុបមានមូលដ្ឋានសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍រថយន្តថាមពលថ្មីនិងការសម្រេចបាននូវអព្យាក្រឹតភាពកាបូន ការយកពន្ធគយដែលមានលក្ខណៈការពារវានឹងបំផ្លាញផលប្រយោជន៍ក្រុមហ៊ុនផលិតរថយន្តនិងអ្នកប្រើប្រាស់នៃទ្វីបអឺរ៉ុបនៅទីបំផុត ព្រមទាំងជះឥទ្ធិពលទៅលើសេដ្ឋកិច្ចអឺរ៉ុប ដូច្នេះ ចិននិងអឺរ៉ុបគួរតែរក្សាកិច្ចសហប្រតិបត្តិការដែលបើកទូលាយ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស