ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Ningxia ថា ត្រូវកសាងជាតំបន់ឈានមុខសម្រាប់ការអភិរក្សបរិស្ថានអេកូឡូស៊ីនៅតាមបណ្តោយទន្លេលឿងនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីខំប្រឹងបើកទំព័រថ្មីនៃខេត្ត Ningxia ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន
2024-06-21 16:17:44cri
Share with:

    ពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Ningxia នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ខេត្ត Ningxia ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវទស្សនៈអភិវឌ្ឍន៍ថ្មី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំជាទូទៅនៃការងារស្វែងរកវឌ្ឍនភាពក្នុងសភាពនឹងនរ ចាត់ទុកការពង្រឹងមនសិការស្តីពីសហគមន៍ប្រជាជាតិចិនជាការងារសំខាន់និងប្រកាន់ខ្ជាប់ការចាត់ទុកកិច្ចកសាងតំបន់ឈានមុខសម្រាប់ការអភិរក្សបរិស្ថានអេកូឡូស៊ីនៅតាមបណ្តោយទន្លេលឿងនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាទិសដៅ គ្រោងផែនការទូទៅសម្រាប់ជំរុញការងារស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការអភិរក្សក្នុងកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវការងារធ្វើកំណែទម្រង់និងពង្រីកការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ជំរុញការធ្វើនគរូបនីយកម្មថ្មីនិងការស្តារនិងអភិវឌ្ឍជនបទ ក៏ដូចជាប្រកាន់ខ្ជាប់សាមគ្គីភាពជនជាតិនិងភាពសម្បូរសប្បាយរួមជាដើមដើម្បីខំប្រឹងបើកទំព័រថ្មីនៃខេត្ត Ningxia ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស