ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិននិងលោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអញ្ជើញចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់នៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន-ម៉ាឡេស៊ីព្រមទាំងថ្លែងសុន្ទរកថា
2024-06-21 13:48:09cri
Share with:

    


    នៅវេលាថ្ងៃត្រង់ថ្ងៃទី ២០ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិននិងលោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានអញ្ជើញចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់នៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន-ម៉ាឡេស៊ីនៅក្រុងគូឡាឡាំពួព្រមទាំងថ្លែងសុន្ទរកថា ។

    ថ្លែងក្នុងសុន្ទរកថា លោក Li Qiang បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងម៉ាឡេស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស វិស័យនៃកិច្ចសហប្រតិបត្តិការត្រូវបានពង្រីកឥតឈប់ឈរ ហើយគុណភាពនៃកិច្ចសហប្រតិបត្តិការក៏បន្តលើកកម្ពស់ជាបន្តបន្ទាប់ ។ ប្រទេសចិនរីករាយរួមជាមួយម៉ាឡេស៊ីដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការគ្រប់ផ្នែក រួមគ្នាជំរុញឱ្យបានល្អនូវការអនុវត្តគម្រោងសំខាន់ៗដើម្បីផ្តល់កំណើននៃកិច្ចសហប្រតិបត្តិការនិងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមក ។

    លោក Li Qiang បានថ្លែងបន្តថា ជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មព្រមនិងមិត្តភក្តិនៃគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ រយៈពេល ៥០ ឆ្នាំបន្ទាប់នៃទំនាក់ទំនងចិន-ម៉ាឡេស៊ីមុខជានឹងក្លាយជា" ៥០ ឆ្នាំមាស"មួយទៀតជាក់ជាមិនខាន ។

    ថ្លែងក្នុងសុន្ទរកថា លោក Anwar bin Ibrahim បានលើកឡើងថា ភាគីម៉ាឡេស៊ីរីករាយបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកជាមួយភាគីចិនតាមរយៈការសន្ទនាថែមមួយកម្រិតទៀត ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងអប់រំជាដើម បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមកដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកូនចៅជំនាន់ក្រោយផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស