ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីជប៉ុនបញ្ចេញមតិដ៏ខុសឆ្គងពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ស្ថានទូតចិនប្រចាំនៅជប៉ុន ដាស់តឿនឱ្យភាគីជប៉ុនបញ្ឈប់ការបង្កហេតុ
2024-06-21 10:56:22cri
Share with:

      អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុនបានថ្លែងថា  ពេលថ្មីៗនេះ ភាគីជប៉ុនបានបញ្ចេញមតិដ៏ខុសឆ្គងដែលមួលបង្កាច់ម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូងហើយចោទប្រកាន់មិនសមហេតុផលមកលើប្រទេសចិនដោយមិនអើពើពីការពិត  ស្ថានទូតចិនប្រចាំជប៉ុនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ និងធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់។

      អ្នកនាំពាក្យរូបនេះបានលើកឡើងថា  ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា   តុលាការមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលបូករួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ។ ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់ការកាត់ក្តីនេះ ហើយក៏មិនទទួលយកការផ្តួចផ្តើមគំនិតនិងសកម្មភាពណាមួយដែលផ្អែកលើការកាត់ក្តីនេះផងដែរ។

      អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា  ជប៉ុនមិនមែនជាភាគីពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទេ  គ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាពាក់ព័ន្ធដែនសមុទ្ររវាងចិននិងហ្វីលីពីននោះទេ។  កិច្ចសហប្រតិបត្តិការរបស់ភាគីជប៉ុនជាមួយអាមេរិកនិងហ្វីលីពីន មិនគួរបំផ្លាញដល់អធិបតេយ្យភាពទឹកដី  សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ភាគីចិនទេ  ហើយក៏មិនអាចប្រើវាមកគាំទ្រការផ្តួចផ្តើមគំនិតខុសច្បាប់របស់ភាគីហ្វីលីពីន។ភាគីចិនដាស់តឿនយ៉ាងម៉ឺងម៉ាត់ឲ្យភាគីជប៉ុនបញ្ឈប់ការញុះញង់ និងបង្កហេតុ កុំឱ្យក្លាយជាអ្នកបង្កហេតុនិងអ្នកបង្ហការរំខាននៅសមុទ្រចិនខាងត្បូង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស