ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុលាការប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខសាធារណៈ ក្រសួងសន្តិសុខជាតិនិងក្រសួងយុត្តិធម៌ចិនរួមគ្នាចេញសេចក្តីណែនាំស្តីពីការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះបទឧក្រិដ្ឋអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ
2024-06-21 15:51:33cri
Share with:

ថ្ងៃទី២១ខែមិថុនា តុលាការប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខសាធារណៈ ក្រសួងសន្តិសុខជាតិនិងក្រសួងយុត្តិធម៌ចិនបានរួមគ្នាចេញសេចក្តីណែនាំស្តីពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ចំពោះបទឧក្រិដ្ឋបំបែកបំបាក់ប្រទេសជាតិនិងញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិរបស់ពួកអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃប្រកាសនេះតទៅ ។

សេចក្តីណែនាំនេះបានលើកឡើងថា តុលាការប្រជាជន សាលាអយ្យការប្រជាជន ស្ថាប័នសន្តិសុខសាធារណៈ ស្ថាប័នសន្តិសុខជាតិនិងស្ថាប័នយុត្តិធម៌គួរដើរតួនាទីរបស់ខ្លួនយ៉ាងពេញលេញ ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះបទឧក្រិដ្ឋបំបែកបំបាក់ប្រទេសជាតិនិងញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិរបស់កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដើម្បីការពារអធិបតេយ្យភាព ឯកភាពជាតិនិងបូរណភាពទឹកដីយ៉ាងមុតមាំ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស