ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិព្យាករណ៍ថា បក្សកាន់អំណាចរបស់អង់គ្លេសនឹងទទួលបរាជ័យជាលក្ខណៈបំបែកកំណត់ត្រាក្នុងការបោះឆ្នោតសកល
2024-06-21 14:25:21cri
Share with:

     តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានReutersឱ្យដឹងថា  យោងតាមការស្ទង់មតិចំនួនបីដែលចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនាតាមម៉ោងក្នុងតំបន់បង្ហាញថា  បក្សអភិរក្សដែលជាបក្សកាន់អំណាចដឹកនាំដោយលោកRishi Sunakនាយករដ្ឋមន្ត្រីអង់គ្លេសនឹងទទួលបរាជ័យជាលក្ខណៈបំបែកកំណត់ត្រាក្នុងការបោះឆ្នោតសកលនៅថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ  ចំណែកបក្សពលករអង់គ្លេសដែលជាបក្សប្រឆាំងនឹងឈ្នះអាសនៈភាគច្រើនយ៉ាងងាយស្រួល។

      តាមការផ្សាយដំណឹងឱ្យដឹងថា   ភ្នាក់ងារស្ទង់មតិYouGovនិងSavantaសុទ្ធតែបានព្យាករណ៍ថា បក្សអភិរក្សប្រហែលនឹងទទួលបានអាសនៈតិចបំផុតក្នុងប្រវត្តិសាស្ត្របោះឆ្នោតក្នុងរយៈពេលជិត២០០ឆ្នាំកន្លងទៅ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស