ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំការងារនយោបាយរបស់គណៈកម្មាធិការយោធាមជ្ឈិមចិនបានបើកធ្វើនៅក្រុង យាន អាន ក្រោមអធិបតីភាពលោក Xi Jinping
2024-06-20 10:06:11cri
Share with:

      ពីថ្ងៃទី ១៧ ដល់ទី១៩ ខែមិថុនា កិច្ចប្រជុំការងារនយោបាយរបស់គណៈកម្មាធិការយោធាមជ្ឈិមចិនបានបើកធ្វើនៅក្រុង យាន អាន ខេត្តស្រានស៊ី ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការដឹកនាំយ៉ាងដាច់ខាតរបស់បក្សចំពោះកងទ័ព អនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចកសាងនយោបាយរបស់កងទ័ពក្នុងយុគសម័យថ្មី ក្តាប់ជាប់តម្រូវការក្នុងយុគសម័យស្តីពីកិច្ចកសាងនយោបាយក្នុងជួរទ័ព ប្រមូលផ្តុំកម្លាំងដើម្បីសម្រេចបាននូវគោលដៅតស៊ូ១០០ឆ្នាំនៃការបង្កើតកងទ័ព ត្រូវផ្សព្វផ្សាយស្មារតីធ្វើបដិវត្តន៍ចំពោះខ្លួនឯង បន្តធ្វើឱ្យការលត់ដំផ្នែកនយោបាយមានភាពស៊ីជម្រៅ កសាងអង្គភាពបក្សដ៏ខ្លាំងក្លាដែលមានឆន្ទៈនយោបាយយ៉ាងរឹងមាំ និងមានសមត្ថភាពខ្ពស់ កសាងក្រុមកម្មាភិបាលប្រកបដោយគុណភាពខ្ពស់ដែលមានភាពស្មោះត្រង់ ឥរិយាបថស្អាតស្អំ មានទំនួលខុសត្រូវ និងអាចរ៉ាប់រង់ភារកិច្ចកសាងកងទ័ពខ្លាំងក្លាបាន ដើម្បីផ្តល់ការធានាផ្នែកនយោបាយយ៉ាងរឹងមាំដល់បុព្វហេតុកសាងសមត្ថភាពកងទ័ពដ៏ខ្លាំងក្លា ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស