ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកZhang Jun៖ រួមគ្នាបើកទំព័រថ្មីនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេស BRICS
2024-06-20 10:36:13cri
Share with:

នៅថ្ងៃទី១៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ វេទិកាប្រធានចៅក្រមនៃប្រទេស BRICSបានប្រារព្ធធ្វើនៅទីក្រុង Sochiនៃសហព័ន្ធរុស្ស៊ី ដោយបានអនុម័តលើឯកសារសមិទ្ធផលស្តីពី«សេចក្តីថ្លែងការណ៍រួមនៃវេទិកាប្រធានចៅក្រមនៃប្រទេស BRICS» លោក Zhang Jun ប្រធានចៅក្រម និងជាប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមវេទិកានេះ ព្រមទាំងថ្លែងសុន្ទរកថាពិសេស។

លោក Zhang Jun បានលើកឡើងថា វេទិកាលើកនេះគឺជាការបើកធ្វើវេទិកាសហប្រតិបត្តិកាផ្នែកប្រព័ន្ធច្បាប់កម្រិតខ្ពស់ដំបូងបង្អស់បន្ទាប់ពីការពង្រីករដ្ឋសមាជិកនៃប្រទេសBRICS ដែលមានសារៈសំខាន់ជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្រ។ រំពឹងថាយើងទាំងអស់គ្នានឹងចាត់ទុកឱកាសនេះជាចំណុចចាប់ផ្តើមថ្មី ដើម្បីធ្វើឱ្យការផ្លាស់ប្តូរនៃប្រទេសBRICSមានភាពកាន់តែស្អិតល្មួតថែមមួយកម្រិតទៀត បើកទំព័រថ្មីនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងបណ្តាប្រទេស BRICS ក៏ដូចជារួមចំណែកជាតម្រិះប្រាជ្ញាផ្នែកច្បាប់សម្រាប់ការជំរុញការកសាងទំនើបកម្មនៃប្រទេសផ្សេងៗ និងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស