ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំធ្វើសន្និបាតស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤ ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស
2024-06-20 12:09:39cri
Share with:

កាលពីថ្ងៃទី១៩ខែមិថុនា សន្និបាតស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសបានបើកធ្វើនៅក្រុងប៉េកាំង ។

លោក Peng Jianming នាយកគ្រប់គ្រងនៃការិយាល័យនាយកគ្រប់គ្រងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា សន្និបាតស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសលើកនេះគឺក្នុងគោលបំណងប្រមូលផ្តុំពុទ្ធិនៃមជ្ឈដ្ឋានសោតទស្សន៍ថែមមួយកម្រិតទៀត ក៏ដូចជាជំរុញកម្លាំងផលិតកម្មគុណភាពថ្មីនិងកម្លាំងផ្សព្វផ្សាយគុណភាពថ្មីនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអភិវឌ្ឍន៍ ដើម្បីរួមគ្នាជំរុញការរក្សាសិទ្ធិរបស់ចិនឱ្យរីកចម្រើនយ៉ាងល្អប្រសើរ ។

លោកស្រី Anne-Sophie Voumard នាយកគ្រប់គ្រងផ្នែកទូរទស្សន៍និងសេវាកម្មទីផ្សារនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូដោយលើកឡើងថា គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងខិតខំប្រឹងប្រែងធ្វើការជាមួយដៃគូសហប្រតិបត្តិការដូចជាអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម ចងចាំពីសារសំខាន់នៃការគោរពច្បាប់រក្សាសិទ្ធិនិងកម្មសិទ្ធិបញ្ញា ដើម្បីបង្កបរិយាកាសដែលយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មសិទ្ធិបញ្ញានិងការច្នៃប្រឌិតថ្មីនៅក្នុងមជ្ឈដ្ឋានកីឡា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស