ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍សៀវភៅអន្តរជាតិទីក្រុងប៉េកាំងលើកទី៣០បានបើកធ្វើនៅទីក្រុងប៉េកាំង
2024-06-20 14:35:06cri
Share with:

      ថ្ងៃទី១៩ខែមិថុនា  ពិព័រណ៍សៀវភៅអន្តរជាតិទីក្រុងប៉េកាំងលើកទី៣០បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទជាតិទីក្រុងប៉េកាំង  លោកLi Shuleiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចុះទស្សកិច្ចស្វែងយល់ពីពិព័រណ៍នេះ។

      ពិព័រណ៍សៀវភៅអន្តរជាតិលើកនេះ ធ្វើក្រោមប្រធានបទ"ការធ្វើឱ្យស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះនាពេលអនាគត" ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងផ្នែកពាណិជ្ជកម្មវប្បធម៌ និងបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវសមិទ្ធផលនៃអរិយធម៌ចិននិងអរិយធម៌ដ៏ឆ្នើមរបស់បណ្តាប្រទេសលើពិភពលោកតាមរយៈពិព័រណ៍សៀវភៅ។ ពិព័រណ៌លើកនេះមានសាលពិព័រណ៍ទំហំ៥.៥ម៉ឺនម៉ែត្រការ៉េ ដែលបានបែងចែកជាប្លុកតាំងពិព័រណ៍សៀវភៅបោះពុម្ពផ្សាយក្នុងស្រុក  ប្លុកតាំងពិព័រណ៍សៀវភៅបោះពុម្ពផ្សាយនៅបរទេស  និងប្លុកតាំងពិព័រណ៍សៀវភៅស្នាដៃនិពន្ធតាមអ៊ីនធឺណែតជាដើម  ហើយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតជាប្រទេសកិត្តិយសលើកនេះ។ ពាណិជ្ជករចំនួន១៦០០ដែលមកពីប្រទេសនិងតំបន់ចំនួន៧១បានចូលរួមក្នុងការតាំងពិព័រណ៍នេះ  ដែលមានសៀវភៅសម្រាប់ដាក់តាំងបង្ហាញចំនួន២២ម៉ឺនប្រភេទ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស