ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនគាំទ្រចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអាហ្វ្រិកតាមវិធីសាស្រ្តរបស់អាហ្វ្រិក
2024-06-20 15:28:54cri
Share with:

    នៅថ្ងៃទី ១៩ ខែមិថុនា លោក Dai Bing តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងសន្និសីទបើកចំហនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាលីប៊ីថា ប្រទេសចិនគាំទ្រចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអាហ្រ្វិកតាមវិធីសាស្រ្តរបស់អាហ្វ្រិក ជឿជាក់ថា ប្រទេសលីប៊ីអាចទទួលបានអត្ថប្រយោជន៍ពីបទពិសោធផ្សះផ្សាគ្នារបស់សហភាពអាហ្វ្រិក លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្រដ៏ចាំបាច់ចំពោះរឿងនេះ ។

    លោក Dai Bing បានលើកឡើងថា កិច្ចសន្ទនានិងការពិគ្រោះពិភាក្សាគឺជាមធ្យោបាយតែមួយគត់សម្រាប់ដោះស្រាយភាពជាប់គាំងខាងនយោបាយនៅក្នុងប្រទេសលីប៊ី ។ ប្រទេសចិនបានចាប់អារម្មណ៍ថា ភាគីពាក់ព័ន្ធនៃប្រទេសលីប៊ីនឹងរៀបចំធ្វើការពិគ្រោះពិភាក្សាខាងនយោបាយជុំទីពីរនៅទីក្រុងគែរ រដ្ឋធានីនៃប្រទេសអេហ្ស៊ីបនាពេលខាងមុខ ។ រំពឹងថា បណ្តាភាគីនានានៅប្រទេសលីប៊ីនឹងប្រកាន់ខ្ជាប់នូវទិសដៅធំនៃការដោះស្រាយបញ្ហាតាមវិធីនយោបាយ រក្សានិន្នាការសន្ទនា ដោះស្រាយការខ្វែងគំនិតដែលនៅសេសសល់តាមរយៈការពិគ្រោះពិភាក្សាដើម្បីជំរុញការវិវឌ្ឍនៃដំណើរការនយោបាយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស