ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ២ នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ីបើកធ្វើនៅទីក្រុង Qingdao
2024-06-20 15:28:15cri
Share with:

    ព្រឹកថ្ងៃទី ១៩ ខែមិថុនា កិច្ចប្រជុំលើកទី ២ នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ីបានបើកធ្វើនៅទីក្រុង Qingdao ខេត្ត Shandong ។ កិច្ចប្រជុំលើកនេះមានការចូលរួមពីតំណាង ១៥០ រូបដែលមកពីប្រទេសចំនួន ២៣ និងអង្គការអន្តរជាតិចំនួន ២ ។

    កិច្ចប្រជុំនេះបានធ្វើការបោះឆ្នោតនិងអនុម័តលើមតិយោបល់ស្តីពីការកែសម្រួល«លក្ខន្តិកៈសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី»ដោយបញ្ជាក់ជាផ្លូវការថា សម្ព័ន្ធភាពនេះបានប្តូរពីយន្តការសហប្រតិបត្តិការអន្តរជាតិស្តីពីបេតិកភណ្ឌវប្បធម៌ទៅជាអង្គការអន្តររដ្ឋាភិបាលអន្តរជាតិ ដែលជាអង្គការអន្តររដ្ឋាភិបាលអន្តរជាតិដំបូងបង្អស់ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ដែលមានលក្ខណៈតំបន់ដែលផ្តួចផ្តើមនិងដឹកនាំដោយប្រទេសចិន ។ កិច្ចប្រជុំនេះបានទទួលយកប្រទេសអ៊ូសបេគីស្ថាននិងម៉ាល់ឌីវជារដ្ឋសមាជិកនៃសម្ព័ន្ធភាព ចំណែកប្រទេសហុងឌូរ៉ាសបានក្លាយជាប្រទេសជាដៃគូដំបូងបង្អស់នៃសម្ព័ន្ធភាពនេះ ។

    តំណាងនៃប្រទេសនានាដែលចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការងាររបស់សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ីដែលធ្វើឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បណ្តាភាគីនានានឹងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស