ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកពិព័រណ៍ឧស្សាហកម្មវៃឆ្លាតពិភពលោកឆ្នាំ២០២៤
2024-06-20 12:41:39cri
Share with:

ថ្ងៃទី២០ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរការបើកពិព័រណ៍ឧស្សាហកម្មវៃឆ្លាតពិភពលោកឆ្នាំ២០២៤ ។

លោក Xi Jinping បានលើកឡើងថា ភាពវៃឆ្លាតសិប្បនិម្មិតជាកម្លាំងចលករដ៏សំខាន់ក្នុងបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មី ដែលនឹងមានឥទ្ធិពលយូរអង្វែងនិងស៊ីជម្រៅចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃសកលលោកនិងភាពរីកចម្រើននៃអរិយធម៌មនុស្សជាតិ ។ ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍភាពវៃឆ្លាតសិប្បនិម្មិត រីករាយរួមជាមួយប្រទេសនានាលើពិភពលោក ក្តាប់ជាប់ឱកាសអភិវឌ្ឍន៍នៃឌីជីថលនីយកម្ម អ៊ីនធើណេតភាវូបនីយកម្មនិងភាពវៃឆ្លាតភាវូបនីយកម្ម ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការអភិវឌ្ឍនិងអភិបាលកិច្ចនៃភាពវៃឆ្លាតសិប្បនិម្មិតមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍយ៉ាងល្អប្រសើរនៃភាពវៃឆ្លាតសិប្បនិម្មិត ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកនិងបង្កើនសុខសុភមង្គលរបស់ប្រជាជននៃប្រទេសនានា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស