ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអធិប្បាយអំពីគោលជំហរផ្នែកសិទ្ធិមនុស្សរបស់ចិនក្នុងកិច្ចប្រជុំលើកទី៥៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
2024-06-20 11:07:12cri
Share with:

      ថ្ងៃទី១៩ខែមិថុនា  លោកChen Xuតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំសន្ទនានិងអន្តរកម្មស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សក្នុងកិច្ចប្រជុំលើកទី៥៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីអធិប្បាយអំពីគោលជំហរនិងការផ្តួចផ្តើមគំនិតរបស់ភាគីចិន។

      លោក Chen Xuបានថ្លែងថា  សន្តិភាព  ការអភិវឌ្ឍនិងសិទ្ធិមនុស្សមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ  ប្រសិនបើគ្មានសន្តិសុខនិងការអភិវឌ្ឍទេ នោះការជំរុញនិងការពារសិទ្ធិមនុស្សគឺហាក់ដូចជាទឹកដែលគ្មានប្រភពនិងដើមឈើដែលគ្មានឫស។ ភាគីនានាគួរអនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា  គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេស គោរពពិពិធកម្មនៃអរិយធម៌ពិភពលោក   ការពារសិទ្ធិមនុស្សតាមរយៈសន្តិសុខ  ជំរុញសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ  និងជំរុញសិទ្ធិមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការ  ព្រមទាំងធានាឱ្យពលរដ្ឋនៃប្រទេសនានាទទួលបានសិទ្ធិមនុស្សគ្រប់ប្រភេទ ដែលបូករួមទាំងសិទ្ធិសន្តិភាពនិងសិទ្ធិអភិវឌ្ឍន៍ផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស