ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ding Xuexiang ជួបពិភាក្សាជាមួយលោក Alexander De Croo នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះនៃប្រទេសបែលហ្ស៊ិក
2024-06-20 10:14:49cri
Share with:

      ថ្ងៃទី ១៩ ខែមិថុនា លោក Ding Xuexiang សមាជិកអចិន្តៃ្រយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយលោក Alexander De Croo នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះនៃប្រទេសបែលហ្ស៊ិក នៅក្រុងប្រ៊ុចសែល ។

      ថ្លែងក្នុងកិច្ចជំនួប លោក Ding Xuexiang បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំនៃប្រទេសបែលហ្ស៊ិក ទំនាក់ទំនងភាពជាដៃគូមេត្រីភាពគ្រប់ជ្រុងជ្រោយរវាងចិននិងបែលហ្ស៊ិកទទួលបានផ្លែផ្កាយ៉ាងច្រើន ។ ភាគីទាំងពីរគួរតែបន្តពង្រឹងការកសាងទំនុកចិត្តនយោបាយរវាងគ្នានិងគ្នា ធ្វើឱ្យកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងភាពបៃតងជាដើមមានភាពកាន់តែស៊ីជម្រៅ ក្នុងន័យជំរុញទំនាក់ទំនងរវាងចិននិងបែលហ្ស៊ិកឱ្យទទួលបានការរីកចម្រើនកាន់តែធំ ដើម្បីផ្តល់ផលប្រយោជន៍កាន់ច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។

      ជាការឆ្លើយតប លោក Alexander De Croo បានថ្លែងថា ប្រទេសបែលហ្ស៊ិកយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន គោរពគោលការណ៍ចិនតែមួយ រីករាយបង្កើនការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន និងធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍជានិរន្តរភាពនូវទំនាក់ទំនងរវាងបែលហ្ស៊ិកនិងចិន ក៏ដូចជាអឺរ៉ុបនិងចិន ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស