ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនភាគីហ្វីលីពីនឱ្យបញ្ឈប់ទង្វើរំលោភសិទ្ធិនិងបង្កហេតុភ្លាម
2024-06-20 10:35:34cri
Share with:

ថ្ងៃទី១៩ខែមិថុនា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីករណីដែលហ្វីលីពីនបំពានចូលដែនថ្មប៉ប្រះទឹកRen’ai។

លោកLinJianបានគូសបញ្ជាក់ថា ហ្វីលីពីនមិនអើពើនឹងការរារាំងនិងដាស់តឿនរបស់ភាគីចិន ហើយទទូចបំពានចូលដែនថ្មប៉ប្រះទឹកRen’aiនៃប្រជុំកោះNanshaនៃប្រទេសចិន នេះគឺជាមូលហេតុផ្ទាល់ដែលបណ្តាលឱ្យកើតមានហេតុការណ៍លើកនេះ។ ភាគីហ្វីលីពីនអះអាងម្តងហើយម្តងទៀតថា អ្វីដែលនាវាហ្វីលីពីនបានដឹកជញ្ជូនគឺសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែ តាមពិតទៅ តាំងពីដើមមក ពួកគេបានលួចដឹកជញ្ជូនសម្ភារៈសំណង់ រហូតដល់អាវុធនិងគ្រាប់រំសេវទៀតផង ក្នុងគោលបំណងទន្ទ្រានកាន់កាប់ថ្មប៉ប្រះទឹកRen’aiក្នុងរយៈពេលយូរ។ ភាគីចិនដាស់តឿនភាគីហ្វីលីពីនឱ្យបញ្ឈប់ទង្វើរំលោភសិទ្ធិនិងបង្កហេតុភ្លាម ហើយភាគីចិននឹងបន្តគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍របស់ខ្លួនតាមផ្លូវច្បាប់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស